ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា បានដុតផ្ទះរបស់ខ្លួន ដោយអចេតនាបន្ទាប់ពីព្យាយាមសម្លាប់ពស់មួយក្បាល  ដោយចាក់សាំងពីលើវា ហើយដុត  ស្របពេលដែលវាបានវាររត់ចូលទៅក្នុងគុម្ពព្រៃ ក៏បានកើតជាគ្រោះអគ្គីភ័យឆេះផ្ទះម៉ត់តែម្តង  នេះបើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស spy កាលពីពេលកន្លងទៅ។

width=459

គួរបញ្ជាក់ផងដែរថា គ្រោះអគ្គីភ័យខាងលើនេះ បានកើតឡើងនៅលើផ្លូវ Will Smith រដ្ឋTexasសហរដ្ឋអាមេរិក​​ ។  ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារសង្គ្រោះបន្ទាន់ ៩១១​​  ផងដែរបន្ទាប់ពីមានការទូរស័ព្ទហៅ    ពីសំណាក់ស្រ្តីដែលជាអ្នកបង្កហេតុ ។  ដោយឡែក ផ្ទះអ្នកជិតខាងក្បែរនោះ ក៏ទទួលរងការខូចខាតមិនស្ទើរផងដែរ៕

ដោយ ៖ ពិសីប្រភព ៖ spy