អាឡឺម៉ង់៖ តាមការអោយដឹងពីទស្សនាដ្ដី Weekly របស់ប្រទេសអាឡឺម៉ង់ កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ក្នុងទីក្រុងប័រលីណ ពេលបច្ចុប្បន្ននេះ គេឃើញមានមនុស្សជាច្រើននាក់ បាននំាគ្នាជិះកង់ ដែលអត់មានឈ្នាន់ធាក់ ហើយបែរជាយកជើងចែវទៅវិញ។

តាមការអោយដឹងពីប្រភពខាងលើ បានអោយដឹងថា កង់ដែលគ្នានឈ្នាន់នេះ ត្រូវបានកែច្នៃឡើងដោយអ្នករចនាម៉ូតពីរនាក់ គឺលោក Tom Hambrock និងលោក Juri Spetter។ លោក Tom បាននិយាយថា កង់នេះត្រូវបានគាត់ដាក់ឈ្មោះជាភាសាអាឡឺម៉ង់ថា Fliz ។ Fliz មានន័យថា 'ប្រើជើងសម្រាប់ជួយចែវ'។

លោក Juri បាននិយាយថា គាត់មានគំនិតច្នៃប្រឌិតកង់នេះឡើង គឺដំបូងឡើយចង់អោយមនុស្សមានការចាប់អារម្មណ៍ តែពេលដែលមនុស្សទិញវាយកទៅប្រើ គេនឹងដឹងថា កង់នេះពិតជាអាចជួយគេបានច្រើន ក្នុងការធ្វើលំហាត់ប្រាណ។ នេះជាវីដេអូ ដែលបង្ហាញពីការប្រើប្រាស់កង់នេះ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ automobile