ទួរគី ៖ យ៉ាងហោចណាស់ មនុស្សមួយនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈ ១៨​ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជួបឧបទ្ទេវហេតុបាល់ឡុងហោះពីរ​  បុកគ្នា  នៅលើអាកាស  ភាគកណ្តាល ប្រទេស ទួរគី  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សាយដោយ  គេហទំព័របរទេស  CNN  នាវេលាប៉ុន្មាននាទីមុននេះបន្តិច។

width=425

លើសពីនេះទៅទៀត​ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ឧបទ្ទេវហេតុបាល់ឡុងហោះពីរ​ បុកគ្នា នៅលើអាកាសមួយនេះ បានកើតឡើងនៅក្នុងតំបន់ទេសចរណ៍ Cappadocia ប្រទេសទួរគី ដែលបានបណ្តាលអោយមនុស្ស១៨ នាក់រងរបួស និង ១ នាក់ស្លាប់បាត់បង់ជីវិត៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN