កីឡាករបាល់ទាត់សញ្ជាតិទួរគីម្នាក់ មានមុខមាត់រូបរាងដូចកីឡាករ Cristiano Ronaldoបេះដាក់ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក ។កីឡាករម្នាក់នេះមានឈ្មោះថា Gokmen Akdogan ជាកីឡាករនៅក្នុងក្លឹបបាល់ទាត់តូចមួយឈ្មោះ Seyhanspor នៅទួរគី ។ អ្នកកាសែតបានប្រទះឃើញ Gokmen Akdoganនៅទួរគីពេលដែល Real Madrid មកប្រកួតជាមួយ Galatasaray ក្នុងការប្រកួតរបស់Champions League ។ ក្រៅពីអាជីពជាកីឡាករបាល់ទាត់ Gokmen ក៏ជាបុគ្គលិកបំរើការក្នុងបាររាត្រីមួយផងដែរ ធ្វើអោយមានភ្ញៀវជាច្រើនចូលទៅកំសាន្តក្នុងបារនោះព្រោះតែរូបរាងរបស់គេដូច Cristiano Ronaldo ។ ខាងក្រោមនេះជាវីដេអូ និង រូបថតរបស់ Gokmenចូលរួមទស្សនាទាំងអស់គ្នាទៅមើលថាតើដូចមែនឬអត់?





ដោយ ៖ កុសលប្រភព ៖ k14