ភេទទីបីប្រមាណជា ២.៥០០នាក់បានជួបជុំគ្នា និងធ្វើយាត្រាតាមដងផ្លូវក្នុងក្រុង Tokyo ប្រទេសជប៉ុន ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន។

ភេទទីបី ធ្វើយាត្រាតាមដងផ្លូវក្នុងក្រុង Tokyo កាលពីខែកុម្ភៈឆ្នាំ ២០១១។
ការដង្ហែរជាក្បួននៅក្រុង Tokyo កាលពីថ្ងៃទី ២៩មេសាកន្លងទៅ មានការចូលរួមពីមនុស្សភេទទីបី(ខ្ទើយប្រុស ខ្ទើយស្រី ពាក់កណ្ដាលខ្ទើយ និងអ្នកប្ដូរភេទ)ប្រមាណជា ២.៥០០នាក់។ អ្នកគាំទ្ររបស់ពួកគេដូចជា ក្រុមអ្នករកស៊ីផ្លូវភេទអាជីព រួមជាមួយនឹងអ្នកគាំទ្រផ្សេងទៀតក៏បានចូលរួមក្នុងការហែរក្បួននេះ។
ដោយមានកាន់បដាច្រើនពណ៌ ពួកគេបានធ្វើដំណើរឆ្លងកាត់មហាវិថីនានានៅក្នុងខណ្ឌ Shibuya មជ្ឈមណ្ឌលផ្សារទំនើប និងកំសាន្ដ Tokyo ផងដែរ នេះបើព័ត៌មានពី AFP ។
Tokyo Rainbow Pride ដែលជាអង្គការមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំទៅដើម្បីគាំទ្រដល់ក្រុមភេទទីបី បានអំពាវនាវអោយភេទទីបីទាំងអស់ចូលរួមក្នុងការដង្ហែរក្បួននេះ។
Sayaka Kato អ្នកនាំពាក្យរបស់ Tokyo Rainbow Pride ថ្លែងអោយដឹងថា ៖ ការយល់ដឹងរបស់សាធារណជនស្ដីពីមនុស្សភេទទីបីនៅជប៉ុននៅមានកម្រិត។
Sayaka Kato បានបន្ដថា អង្គការ Tokyo Rainbow Pride សង្ឃឹមថា ពួកគេនឹងអាចធ្វើការជួបជុំ និងដង្ហែរក្បួនមួយដ៏ធំ ដោយមានការចូលរួមពីមនុស្សចំនួន ៥០.០០០នាក់ នៅក្នុងរយៈពេល ៥ឆ្នាំទៀត ដោយការបញ្ចូលមនុស្សភេទទីបីពីបរទេសមកក្នុងបណ្ដាញរបស់ខ្លួន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP