ប៉ូឡូញ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃការប្រណាំងរថយន្ដ ក្នុងតំបន់អឺរ៉ុប ដែលមានរថយន្ដប្រមាណជា ១៥០គ្រឿង បានប្រណាំងគ្នា ស្រាប់តែភ្លាមនោះ មានរថយន្ដមួយគ្រឿង មិនដឹងយ៉ាងម៉េច បានជាម្ចាស់របស់វា បាត់បង់ការគ្រប់គ្រង​ ហើយបានមកបុកគៀ លើអ្នកទស្សនា គឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុតជាខ្លាំង។

width=451

គ្រោះថ្នាក់នេះ​ បានកើតឡើង នៅក្នុងទីលានប្រណាំងរថយន្ដ នៃប្រទេសប៉ូឡូញ ខណៈអ្នកបើករថយន្ដបង្ករហេតុ គឺជាជនជាតិន័រវេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងគ្រោះថ្នាក់នោះ គឺបណ្ដាលអោយមនុស្សចំនួន ១៧នាក់ បានរងរបួសធ្ងន់ ស្រាល ដោយក្នុងនោះរួមមានកុមារផងដែរ។

width=451

យ៉ាងនេះក្ដីក្រុមប៉ូលីស ក៏នឹងធ្វើការសាកសួរទៅលើបុរសនោះផងដែរ អំពីមូលហេតុអ្វីដែលនាំអោយមានការបាត់បង់ ការគ្រប់គ្រងរថយន្ដ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 ដោយ៖ នារីប្រភព៖ dailymail