width=429វាស៊ីនតោនៈ ការធ្វើការសាកល្បងមួយលើសកម្មភាពនៃទំហំបេះដូងអេឡិចត្រនិចអាចជួយឲ្យយើងដឹងជាមុនពីរោគគាំងបេះដូងនៅថ្ងៃអនាគត  លើមនុស្សពេញវ័យដែលមានសុខភាពល្អ អាចមានអាយុលើស៧០ឆ្នាំ       នេះបើយោងតាមការសិក្សាមួយរបស់អាមេរិចបាននិយាយកាលពីថ្ងៃអង្គារ។  អ្នកស្រាវជ្រាវជាច្រើនបានធ្វើការពិនិត្យលើមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន២,១៩២នាក់        មានអាយុចាប់ពី៧០ឆ្នាំ ដល់ ៧៩ឆ្នាំ នៅក្នុងរយៈពេល៨ឆ្នាំ   ដោយយោងតាមការសិក្សាមួយបានចេញផ្សាយនៅក្នុងសារពត៌មាន the American Medical Association។ប្រធានជាច្រើនបានចាប់ផ្តើមការសិក្សា  ដោយការទទួលបានអគ្គិសនីហទយលេខមួយ ដែលយើងហៅថា   EKG   ឬ   ECG    ដែលប្រើសំរាប់កំណត់ពីទំហំសុខភាពបេះដូង។ មនុស្សដែលបង្ហាញពីភាពមិនប្រក្រតីនៅក្នុងEKGs របស់ពួកគេ គឺវាមានន័យថា ពួកគេនឹងមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនៃជំងឺបេះដូង លើសពីល្បឿននៃការសិក្សាជាងមនុស្សដែលមាន EKGs ធម្មតា​   ទោះបីជាអ្នកស្រាវជ្រាវបានកែតម្រូវនូវកត្តាគ្រោះថ្នាក់ជាច្រើន ដូចជា    ជំងឺទឹកនោមផ្អែម និង ជាតិខ្លាញ់ក្នុងប្រម៉ាត់ខ្ពស់។មនុស្សដែលមានភាពខុសប្លែកពីធម្មតាតិច    បង្ហាញឲ្យឃើញនៅពេលធ្វើការសាកល្បងជាលើកដំបូងរបស់ពួកគេមាន​ ៣៥% នៃគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃជំងឺគាំងបេះដូងចំណែកមនុស្សដែលមានភាពខុសមិនប្រក្រតីខ្លាំងខ្លា មានដល់ទៅ៥១% ដែលអាចប្រឈរមុខនឹងគ្រោះថ្នាក់កាន់តែច្រើន នេះបើយោងតាមអ្នកស្រាវជ្រាវបាននិយាយ។ការស្រាវជ្រាវនេះបានយកពត៌មានមកពីEKG និង​​និយាយបន្ថែមថា វាអាចបណ្តាលបង្កឲ្យមានជំងឺផ្សេងទៀត     ដើម្បីឲ្យយើងដឹងជាមុនពីមនុស្សដែលមានជំងឺបេះដូងនេះជាពាក្យសំដីអ្នកនិពន្ធលោក Douglas Bauer     ជានាយកនៃសាកលវិទ្យាល័យCalifornia San Francisco Division of General Internal Medicine Research Program។ទោះជាយ៉ាងណាក៏ដោ មានអង្គការជាច្រើនដូចជា the American Academy of Family Physicians មិនបានប្រើប្រាស់ EKGs សំរាប់ព្យាបាលជំងឺបេះដូងដើម្បីឲ្យអ្នកជំងឺមានភាពធូរស្រាលទេ ដោយសារតែវាមានតំលៃថ្លៃ និង ខ្វះសំភារៈសំរាប់ធ្វើការសាកល្បងលើសុខភាពដើម្បីឲ្យវាទទួលបានជោគជ័យក្នុងការពេសោធន៍។នៅពេលចាប់ផ្តើម គឺវាបានខ្វះនូវសំភារៈមួយចំនួនដែលមានផលប្រយោជន៍ និង មិនមានតំលៃច្បាស់លាស់ ដំបូងន្មានដ៏ល្អគឺមិនត្រូវប្រើ ECGs   លើអ្នកជំងឺដែលមិនមានរោគសញ្ញា និង មិនបានគិតពីអាយុរបស់អ្នកជំងឺ​       ដោយយោងតាមការបកស្រាយPhilip Greenland of the Northwestern University Feinberg School of Medicine។ទោះជាយ៉ាងនេះក្តី ការយកចិត្តទុកដាក់ថែរក្សា ពត៌មានលំអិត  តំលៃសមរម្យ ត្រូវតែយកមកប្រើការនៅជំហានបន្ទាប់នៅក្នុងការបកប្រែរូបមន្ត   នូវពត៌មានគ្រោះថ្នាក់ទៅក្នុងឯកសារ និង ធ្វើតាមវិជ្ជបញ្ជា។ ជំងឺគាំងបេះដូងគឺបានសំលាប់មនុស្សជាច្រើនក្នុងប្រទេសអាមេរិច យោងតាម the American Heart Association ។

ដោយៈ  វណ្ណៈ

ប្រភពៈ​​ channelnewsasia