កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមចំរៀង Trouble Maker បានធ្វើព្យុះភ្លៀងមួយដ័ធំ ក្នុងពិភព KPOPជាមួយនិងបទថ្មីរបស់ពួកគេ ដែលមានចំណងជើងថា Now ដែលធ្វើអោយទស្សនិកជន ក្តៅសាច់គ្រប់ពេលអោយតែមើលវីដេអូបទនោះ ។
ជាមួយនិងព្យុះភ្លៀងនេះ បានធ្វើអោយកម្មវិធីកំសាន្តបែបកំប្លែងរបស់កូរ៉េ ដែលមានឈ្មោះថា SNLKorea បានយកបទនេះ មកថតជារបៀបកំប្លែង ។ តារាសំដែង Kim Gyu Ri ដើរតួជា HyunA រីឯYoo Se Yoon ដើរតួជា Hyunseung ។ បើទោះបីជាវីដេអូនេះ ត្រូវបានថតទៅជាបែបកំប្លែងមែន ក៏វានៅតែមានភាពសិចស៊ីក្តៅសាច់ ខ្លះៗដដែលផងដែរ ។ ចង់ដឹងថាកំប្លែងលាយជាមួយសិចស៊ី វាទៅជាយ៉ាងណា ចូលរួមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube