អង់គ្លេស​​​​៖ ស្រ្ដីរាប់រយនាក់ដែលបានរៀបការ ជាមួយជនបរទេសត្រូវបានជួយ​​ អោយផុតពីការធ្វើជាទាសករ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោក David Cameron កាលពីថ្ងៃទី ០៧ម្សិលមិញនេះ។ នាយករដ្ឋមន្ក្រីរូបនេះ​​​ ក៏បានបន្ថែមផងដែរថា លោកនិងចំនាយថវិកា ចំនួនកន្លះលានផោន ដើម្បីរៀបចំចាត់វិធានការចំពោះស្រ្ដីដែលបានរៀបការ ជាមួយប្ដីបរទេសហើយប្រឈមមុខនឹងភាពជាទាសកររបស់គេ។width=467

លោក David Cameronwidth=469

លោកបានសង្កត់ធ្ងន់ថា ឪពុកម្ដាយណាដែលបង្ខំអោយកូនរៀបការ ដោយស្ថានភាគ្រោះថ្នាក់នោះច្បាប់នឹងចាត់វិធានការ ដោយបញ្ជូនឪពុកម្ដាយនោះទៅកាន់ពន្ធធានាគារភ្លៀម។ ថ្មីៗនេះក៏មានសេចក្ដីជម្រាបពីស្ថាប័នរដ្ឋដែរថា មាររឿងរ៉ាវបែបនេះរហូតដល់ ១,០០០ ករណីដែលត្រូវបានដោះស្រាយជារៀងរាល់ឆ្នាំ។ ហើយនេះគឺជាបញ្ហាកង្វល់របស់រដ្ឋ។width=472

លោកក៏បានបន្ដដែរថា ក្នុងនាមជាឪពុកម្ដាយ​ត្រូវតែយកចិត្តទុកដាក់​ អោយបានខ្ពស់ពីបញ្ហាទុកដាក់កូនចៅអោយមានគូរស្រករ។ គឺយើងមិនអាចធ្វើអ្វីតាមការគិតរបស់យើងទាំងស្រុងឡើយ យើងត្រូវសាកសួរកូនជាមុនសិន ដែលជាហេតុកុំអោយមានផលលំបាកទាំងកូន គ្រូសារនិង​សង្គមជាតិទៅថ្ងៃក្រោយ៕

 

ដោយ៖​ សារិនប្រភព៖ dailymail