ចិន ៖ យ៉ាងហោចណាស់ មនុស្ស ៥ នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានឧបទ្ទេវហេតុបាក់ស្រុតផ្លូវមួយរំពេច កាលពីរាត្រីថ្ងៃច័ន្ទ កន្លងទៅនេះ នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៩ និង ១៩ នាទីយប់ ( ម៉ោងក្នុងស្រុកប្រទេសចិន ) នៅតាមផ្លូវមួយកន្លែង ក្នុងឧទ្យានជាតិ Huamao Industrial Park ក្នុងក្រុង Shenzhen ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច ដោយបានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុផ្ទាល់ ។ យ៉ាងណាមិញ មកទល់នឹងវេលាម៉ោងប្រមាណជាង ៤ និង ៣០ នាទីម្សិលមិញនេះ សាកសពមនុស្ស ៥ នាក់ ដែលត្រូវបានស្លាប់បាត់បង់ជីវិត ត្រូវបានយកចេញពីបាតរណ្តៅដែលមានជម្រៅដល់ទៅ ៤ ម៉ែត្រនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily