គេបានរកឃើញឯកទក្ទកម្មថ្មីនៃបុរសទំងន់យក្សគឺលោក Keith Martin ដែលមានទំងន់៨១២ ផោន!
បើគិតទៅមនុស្សសម័យនេះច្រើនតែបណ្ដោយខ្លួនអោយខូចរូបរាងដោយសារតែរបស់ញុំាតែមានមនុស្សជាច្រើនដែលអាចគ្រប់គ្រងវាបាន យ៉ាងណាមិញក៏មានមួយចំនួនដែរដែលមិនអាចគ្រប់គ្រងទម្លាប់អាក្រក់មួយនេះបាន។ វាដូចជាពេលយើងក្រលេកទៅមើលបុរសដែលធាត់ជាងគេបំផុតបានជាប់ឯកទក្ទកម្មក្នុងឆ្នាំ ២០១២ នេះជាដើម។ លោក Keith Martin គឺជាបុរសដែលមានទំងន់រហូតដល់ទៅ ៨១២ ផោនដែលដំបូងឡើយគាត់គ្រាន់តែជាបុរសម្នាក់រូបរាងសង្ហាម្នាក់តែប៉ុណ្ណោះ។ បុរសជនជាតិអង់គ្លេសអាយុ ៤២ ឆ្នាំរូបនេះការពិតទៅគាត់មិនសប្បាយចិត្តនឹងទទួលនាមជាបុរសទំងន់យក្សប្រចាំភពផែនដីនោះទេ ហើយចុះហេតុអីបានជាគាត់ក្លាយជាមានសាច់ទ្រលុកទ្រលន់ហួសស្មានបែបនេះទៅវិញ? ចំពោះចម្លើយគឺមិនមានអីច្រើននោះទេគឺថាគាត់តាំងពីក្មេងនៅរាងសង្ហាមកដល់ពេលនេះគឺញុំា ញុំាហើយញុំាទៀត ញុំាមិនឈប់។
បើនិយាយទៅជីវិតប្រចាំថ្ងៃរបស់គាត់គឺមានតែគេងនៅលើគ្រែព្រោះគាត់មិនអាចទៅណាមកណាបានហើយនិងការងារទី ២ នោះគឺញុំា ញុំា ញុំា។ ក្នុងមួយថ្ងៃគាត់ត្រូវការ Hot Dog ចំនួន ៨ សម្រាប់អាហារពេលព្រឹក ហើយគាត់ញុំានំសូកូឡាគ្រប់ប្រភេទជាមួយនឹងនំដទៃទៀតសម្រាប់អាហារថ្ងៃត្រង់ហើយចំពោះអាហារពេលល្ងាចនោះគឺគាត់ត្រូវការសាច់ក្រក់ចំនួន ១៦ ដើមធំៗនិងដំឡូងបារាំងបំពងមួយខ្ទះធំ ហើយអ្វីៗទាំងនេះគឺគ្រាន់តែគិតជាមធ្យមតែប៉ុណ្ណោះ។ ហើយបើអ្នកមើលរូបរបស់គាត់ខាងលើនោះគឺថាប្រាប់ទៅចុះថាទទឺងខ្លួនរបស់គាត់គឺប្រហែលជា ៦ ហ្វីតឬក្បែរៗ ២ ម៉ែត្រ។
Martin បានប្រាប់ពីដំណើរដើមទងថាការពិតទៅគឺម្ដាយរបស់គាត់បានលាចាកលោកទៅកាលពីគាត់មានអាយុ ១៦ ឆ្នាំហើយចាប់ពីពេលនោះមកគាត់មានអារម្មណ៍ថាពិបាកចិត្តរាល់ថ្ងៃហើយក៏ចាប់ផ្ដើមញុំារហូតដោយមិនមានគិតអ្វីសោះជាហេតុនាំអោយគាត់ក្លាយជាបែបនេះ។
ដោយ៖ Blankប្រភពពី៖ Vyperlook