ក្រុមការងារ Guinness World Records បានចុះទៅកាន់ទីក្រុង London ដើម្បីដាក់ LCD យក្សបង្កជាទិដ្ឋភាពគួរអោយចាប់អារម្មណ៍នៅទីតាំង Westfield Stratford City shopping centre ក្រោយពេលដែល LCD យក្សនេះបានបង្ហាញខ្លួនម្ដងរួចមកហើយនៅ Garden State Plaza រដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក។
LCD យក្សនេះនឹងនាំអ្នកដែលទៅឈរនៅក្នុងចំណុចកំណត់អោយមានរូបនៅក្នុងផ្ទាំងកញ្ចក់ LCDជាមួយនឹងទិដ្ឋភាពប្លែកៗដែលរៀបចំដោយ Computer ដូចជាមានសត្វដាយណូស័រ ដែលវែងជាងគេលើលោក កូនភ្លោះដែលមានទម្ងន់ធ្ងន់ជាងគេលើលោក និងសួនត្រីឆ្លាមជាដើម រាលរាល់រូបភាពគឺជាលក្ខណៈ 3D ទាំងអស់។ផ្ទាំង LCD យក្សនេះនឹងត្រូវបានគេដាក់នៅ Westfield Stratford City shopping centre ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ វិច្ចិកានេះ។ ក្រលេកមើលវីដេអូខាងក្រោមទាំងអស់គ្នា៕
ដោយ៖ ម៉ូកាប្រភភពពី៖ guinnessworldrecords