ឯតទគ្គកម្មពិភពលោកបានបំបែកចេញមួយទៀតហើយ អបអរដល់លោក Philip Osenton ដែលលោកបានទទួលឈ្មោះជាបុរសតែម្នាក់ដែលអាចកាន់កែវលើដៃម្ខាងបានច្រើនបំផុតលើលោក។/លោក Philip បានបំបែកឯតទគ្គកម្មចាស់របស់បុរសជនជាតិ ហ្វីលីពីន ដែលអាចកាន់បាន ៣៩ កែវលើដៃម្ខាង ដោយលោកបានបំបែកឯតទគ្គកម្មចាស់នេះជាមួយនឹងចំនួន ៥១ កែវដែលលោកអាចកាន់បានលើដៃម្ខាងដោយមិនមានការបាក់បែក។/ជាមួយគ្នានេះផងដែរលោក Philip ក៏បានប្រាប់ផងដែរថាអ្នកទាំងអស់គ្នាសូមកុំធ្វើបែបនេះនៅផ្ទះអីព្រោះអ្នកប្រហែលជាត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីសម្អាតកំទេចកែវបែក៕

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ huffingtonpost