ប្លែកៗ ៖ បើយោងតាមអត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ  បានបញ្ជាក់អោយដឹងថា  ភេសមុទ្រមួយក្បាលត្រូវបានរកអោយឃើញថា បានធ្វើដំណើរទេសចរណ៍ឡើងគោកជាលើកដំបូងរបស់ខ្លួនចូលទៅក្នុងសណ្ឋាគារ កាលីហ្វ័រញ៉ា បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងដល់សាធារណៈជន ។

លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Shane Pappas  ដែលជាអ្នកចាត់ការទូទៅនៃPantai Inn បានបញ្ជាក់អោយដឹងថា ភ្លាមៗនោះ គាត់បានបញ្ជាអោយបុគ្គលិកទាំងអស់តាមមើលភេសមុទ្រវង្វេងផ្លូវមួយក្បាលនេះ បន្ទាប់ពីគាត់ទទួលបានសារអេឡិចត្រូនិចថា មានភេសមុទ្រមួយក្បាលបានចូលមក Pantai Inn ។

width=457

ក្រោយមក    គាត់ក៏បានសុំជំនួយ ពីភ្នាក់ងារសង្គ្រោះបន្ទាន់  ដែលជាអ្នកជំនាញមកពីឧទ្យានSeaWorld park ដើម្បីធ្វើការជួយសង្គ្រោះភេសមុទ្រទម្ងន់ជាង ២៧,៥​ ផោនមួយក្បាលនេះ ។ទន្ទឹមនឹងនេះ បើតាមសម្តីអ្នកជំនាញដែលមកពីឧទ្យានជាតិមួយនេះបានបញ្ជាក់អោយដឹងថា ពួកយើងនឹងមើលថែវា ប្រមាណជា ៦ សប្តាហ៍​ មុននឹងធ្វើការដោះលែងវាអោយមានសេរីភាពឡើងវិញ៕

ដោយ ៖ ពិសីប្រភព channelnewsasia ៖