ការលេចមុខរបស់ឈីប Leadcore តម្លៃទាប បានជួយដល់បណ្ដាក្រុមហ៊ុន សំចៃបានប្រាក់យ៉ាងច្រើន ក្នុងការផលិតស្មាតហ្វូន។ បន្ទាប់ពី Samsung ដល់វេន Xiaomi ដែលប្រើប្រាស់ឈីបនេះ សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន។

Xiaomi នឹងផលិតស្មាតហ្វូនតម្លៃ ៨០ដុល្លារអាមេរិក ប្រើឈីប LC1860C 4-core
Xiaomi ទើបតែបានឧទ្ទេសនាមនូវស្មាតហ្វូនគុណភាពខ្ពស់មួយ ដែលប្រើ RAM 4GB អេក្រង់ QHD និងប្រូសេសឺរ Qualcomm Snapdragon 810 ថ្មីបំផុត។ នេះគឺជាផលិតផលសំខាន់បំផុតរបស់ក្រុមហ៊ុន Xiaomi សម្រាប់ឆ្នាំ ២០១៥នេះ។ ប៉ុន្ដែ Xiaomi ក៏មិនភ្លេចផលិតផលតម្លៃទាបនោះដែរ។
កាលពីពេលថ្មីៗនេះ ប័ណ្ណបញ្ជាក់កម្មសិទ្ធិបញ្ហា TENAA របស់ចិន បានឱ្យបង្ហាញថា ក្រុមហ៊ុន Xiaomi ត្រៀមនឹងផលិតស្មាតហ្វូនតម្លៃត្រឹមតែ ៨០ដុល្លារអាមេរិក ប៉ុន្ដែ ប្រើប្រាស់ឈីប Leadcore LC1860C 4-core ។ ឈីបនេះ ត្រូវបានបង្កើតឡើងដោយប្រើរចនាសម្ព័ន្ធ A7 កម្រិត 2GHz និងតភ្ជាប់ជាមួយ GPU Mali T628 ។ Leadcore LC1860C មានលទ្ធភាពដំណើរការអេក្រង់ 2K ថតវីដេអូក្នុងកម្រិតរីសូលូសឹន 1080p ល្បឿន 60fps និងតំណភ្ជាប់ LTE ។

ការបង្ហាញខ្លួននៃស្មាតហ្វូនគុណភាពល្អ តម្លៃទាបរបស់ Xiaomi នឹងជួយឱ្យក្រុមហ៊ុននេះ កាន់តែល្បីឈ្មោះ
ស្មាតហ្វូនថ្មីតម្លៃ ៨០ដុល្លារអាមេរិក របស់ក្រុមហ៊ុន Xiaomi នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីខែកុម្ភៈខាងមុខ។ ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។


Redmi 1S ជាស្មាតហ្វូនតម្លៃទាបបំផុតនាបច្ចុប្បន្ន របស់ Xiaomi
បច្ចុប្បន្ន ម៉ូដែលស្មាតហ្វូនដែលមានតម្លៃទាបបំផុតរបស់ Xiaomi គឺ Redmi 1S ដែលមានតម្លៃប្រហែល ១៤៩ដុល្លារអាមេរិក។ ការចាប់ដៃជាមួយ Leadcore ក្នុងការផលិតស្មាតហ្វូន ក្រុមហ៊ុន Xiaomi កំពុងតែបោះថែមមួយជំហានទៀត ដើម្បីគ្រប់គ្រងទីផ្សារស្មាតហ្វូនតម្លៃទាបនៅប្រទេសចិន ក៏ដូចជាតំបន់ផ្សេងៗក្នុងពិភពលោក៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Androidheadline