ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន ស្កាយ កាលពីវេលាព្រឹកមិញនេះ បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា   នៅឯប្រទេសប្រេស៊ីលឯណោះវិញ ក្មេងស្រីតូចម្នាក់    ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត  ខណៈពេលដែលក្រុមមនុស្ស១៧ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានជួបនឹងឧបទ្ទេវហេតុ ផ្ទុះ និងលេចធ្លាយនូវបំពង់បង្ហូរទឹកដ៏ធំមួយ។

width=432

គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯតំបន់ទីប្រជុំជនមួយកន្លែងនៅជិតទីក្រុង  Rio  de  Janeiro  ។ យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា បើទោះជាមានការខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ ក្មេងស្រីតូចវ័យ ឆ្នាំ ឈ្មោះ Isabela Severo dos Santos បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង  បន្ទាប់ពីគេឈ្លក់ទឹកខ្លាំងពេក ។  ដោយឡែក   មនុស្ស ៧ នាក់ផ្សេងទៀត ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

width=428

ទូរទស្សន៍ក្នុងស្រុក បានថតជាប់នូវករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ ស្របពេលដែលកម្លាំងទឹកដ៏មានឥទ្ធិលពល និងខ្លាំងក្លានោះ  បានបាញ់ចំសំណង់អាគារមួយចំនួនខណៈឡានជាច្រើនអាចផ្លាស់ទីបានយ៉ាងងាយដោយកម្លាំងទឹកមួយនេះ។

width=423

បើទោះជាមានការអន្តរាគមន៍បិទប្រព័ន្ធទឹកយ៉ាងណាក៏ដោយ តែបរិមាណទឹកដែលបានបាញ់ចេញ និងបន្តលេចធ្លាយមួយចំនួនផ្សេងនោះ  បានធ្វើអោយមានជំនន់នៅក្នុងទីប្រជុំជនមួយនេះ    ។ គួររំឭកផងដែរថា  បំពង់បង្ហូរទឹកចម្បង  និង ធំមួយនេះ ប្រតិបត្តិការដោយក្រុមហ៊ុនរដ្ឋ។

width=428

ដោយឡែក   បើតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា  មនុស្សមួយចំនួននៅតែបន្តបាត់ខ្លួនខណៈពេលដែលការសង្ស័យថា ពួកគេអាចលិចលង់ក្នុងជំនន់ទឹកលិចមួយនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីមូលហេតុ ដែលបានធ្វើអោយបំពង់បង្ហូរទឹកចម្បង និង ធំមួយនេះផ្ទុះហើយនឹងលេចធ្លាយនោះ មិនទាន់បានដឹងច្បាស់នៅឡើយទេ ខណៈស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ