កីឡាជាតិ ៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ Platinum Cineplex RooY7 Division 2013​​​​​​ បានរកឃើញជើងខ្លាំងប្រចាំឆ្នាំ២០១៣ហើយ ក្រោយពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយះពេល​១៥សប្តាហ៏កន្លងមកនេះ។

ក្រុមបាល់ទាត់  Seng  Birdnest  FC  ត្រូវបាន   គេស្គាល់ថា ជាជើងខ្លាំងក្នុងក្របខណ្ឌបាល់ទាត់ Platinum Cineplex RooY7 Division 2013​​​​​​ ដោយការប្រកួតកន្លងមក របស់ក្រុមបាល់ទាត់ Seng Birdnest FC សឹងតែមិនសូវស្គាល់នូវរស់ជាតិបរាជ័យ រហូតដល់សប្តាហ៏ ចុងក្រោយនៃព្រឹត្ត ការណ៏    បាល់ទាត់  ដែលជាការប្រកួតកាត់ សេចក្តីនាសប្តាហ៏ចុង ក្រោយ នេះ។ ​ ក្រុមបាល់ទាត់ Seng Birdnest FC​ បានបង្ហាញថ្វីជើងនឹងទំរង់លេងបានយ៉ាងល្អឥតខ្ជោះ ដោយបំបាក់ ក្រុមបាល់ ទាត់ The Orange Storm FC​ដែលគេស្គាល់ថាជាក្រុមដែលខ្លាំងមួយដែរនោះ នូវលទ្ធផល ៤ ទល់ និង៣ ដែលជាបច្ច័យនាំឲ្យក្រុម បាល់ទាត់ Seng Birdnest FC គ្រប់គ្រងជើងឯក ក្របខណ្ឌបាល់ ទាត់ Platinum Cineplex RooY7 Division 2013​​​​​​​ ដោយឡែកក្រុមបាល់ទាត់Comfort Star  បានក្លាយជាក្រុម​រងជើងឯកបន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់​Khmer Lyon ដែលជាក្រុម Fair Play ដោយលទ្ធផល​ ១២ ទល់នឹង ១។

/

នៅក្នុងពីធីប្រគល់ពានរង្វាន់    ដល់ជើងឯកប្រចាំឆ្នាំ ២០១៣ និងកីឡាករឆ្នើមនោះ  កីឡាករ ម៉េត សេដ្ឋា មកពី ក្រុមរង    ជើងឯក បានទទួលពានរង្វាន់កីឡាករលេងបានល្អជាងគេប្រចាំរដូវកាល  ខណៈដែលកីឡាករ  គា លីហង្ស​  មកពីក្រុមជើងឯក បានទទួលពានរង្វាន់ស្បែកជើងមាស បន្ទាប់ ពី ស៊ុតបញ្ចូលទីបាន ៥២គ្រាប់ក្នុងការប្រកួត១៥ប្រកួតកន្លងមក។

RooY7 Division គឺជាព្រឹត្តការណ៏ប្រកួតកីឡាបាល់ទាត់ថ្មីមួយរបស់ក្លឹបកីឡា RooY7 Sport Club & Minibar   សម្រាប់កីឡា មានកម្រិត និងមិនមែនអាជីព​​​​​​​​​​​​ បន្ទាប់ពីព្រឹត្តការណ៏បាល់ទាត់ RooY7 Football League និង RooY7 Fair Cub ដែលជាពានរង្វាន់ផ្លូវការរបស់ RooY7។

/

RooY7 Division រដូវកាល 2013 នេះបានបង្កើតឡើងដោយសហការជាមួយ ម្ចាស់ឧបត្ថម្ភធំពីរ គឺ រោងភាពយន្ត Platinum Cineplex និងក្រុមហ៊ុនទូរស័ព្ទចល័ត Mobitel និងសហការឧបត្ថម្ភ ដោយ ក្រុមហ៊ុន Starasia និងរួមជាមួយក្រុមហ៊ុន អចលនទ្រព្យ Khmer Real Estate ៕

ដោយ ៖ កុសល