ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅតាមដងផ្លូវមួយកន្លែង ភាគខាងជើងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងស្រុកប្រទេសប៉ាគីស្ថាន។

ការបំផ្ទុះគ្រាប់បែកអត្តឃាត     ដែលត្រូវបានធ្វើឡើងតាម  remote  បញ្ជាពីចម្ងាយលើកនេះគោលដៅគឺធ្វើការវាយប្រហារ  ទៅលើក្បួនរថយន្តយោធាប្រតិព័ន្ធ នៅក្បែរតំបន់ Peshawarប្រទេសនេះ។

width=450

លើសពីនេះទៅទៀត    បើយោងតាមការដកស្រង់សម្តីមន្រ្តីផ្លូវការ  របស់ប្រទេសនេះ លោកJaved Khan Marwat  អោយដឹងថា   មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិតជាច្រើននាក់នោះទេ តែក៏មានក្រុមមនុស្ស ៤២  នាក់ផ្សេងទៀតផងដែរ ដែលបានទទួលរងរបួសធ្ងន់ និងស្រាល ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនេះផងដែរ។

យ៉ាងហោចណាស់ ជាតិរំសេវផ្ទុះ  ដែលមានទម្ងន់ដល់ទៅ ៤០ គ.ក  ត្រូវបានជនដៃដល់វេចខ្ចប់ និងរក្សាទុកនៅក្នុងរថយន្តមួយ ស្របពេលដែលបានធ្វើអោយវាផ្ទុះឡើងនៅពេលដែលមានក្បួនរថយន្តយោធា ធ្វើដំណើរឆ្លងកាត់នៅទីនោះ នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការរបស់ប្រទេសប៉ាគីស្ថាន៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN