អង់គ្លេស៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្រុង London បានអោយដឹងថា ដោយសារតែអាកាសធាតុ មានភាពប្រក្រតីឡើងវិញ ព្រមទាំងនឹងមានការប្រកួត កីឡាអូឡាំពិក ២០១២ផង ដូច្នេះមានប្រជាជនរាប់លាននាក់​ មកពីជុំវិញពិភពលោក បាននាំគ្នាធ្វើដំណើរទៅលំហែរកំសាន្ដនៅឯមាត់សមុទ្រយ៉ាងច្រើនកុះករ។ ​width=455

 

គួររំឭកផងដែរថា កាលពីដើមខែ ឧសភា និងខែមិថុនា ប្រទេសអង់គ្លេស មានកំណើនសីតុណ្ហភាពក្ដៅខ្លាំងបំផុត។ ប៉ុន្ដែពេលនេះ បើតាមការអោយដឹង​ ពីការព្យាករណ៍ផ្នែកអាកាសធាតុបានអោយដឹងថា សីតុណ្ហភាពពេលនេះគឺចុះដល់​ ៣០.៤ អង្សារសេហើយ។ ស្ថេរភាពនៃអាកាសធាតុនេះហើយ បានជំរុញអោយមនុស្ស ជាពិសេសនារីស្អាតៗ នាំគ្នាធ្វើដំណើរទៅកាន់មាត់សមុទ្រ។ width=455

width=455

បើតាមការអោយដឹងពីក្រសួងទេសចរណ៍អង់គ្លេស បានអោយដឹងថា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការប្រកួតកីឡាអូឡាំពិកនេះ គឺកំណើនភ្ងៀវទេសចរណ៍មានការកើនឡើងគួរអោយគាត់សម្គាល់។ ពោលគឺថា ភ្ងៀវដ៏ច្រើនសន្ទឹកសន្ទាប់នោះ គឺភាគច្រើនជាភ្ងៀវដែលមកចូលរួមប្រកួតកីឡាអូឡាំពិក​ឆ្នាំ ២០១២ ។width=455

តាមប្រភពដដែលបានអោយដឹងថា តំបន់មាត់សមុទ្រដែលមានភ្ងៀវទេសចរណ៍ច្រើនជាងគេ គឺមាត់សមុទ្រ South Crnwall Porthcurno ស្ថិតនៅប៉ែកខាងត្រូងនៃចក្រភពអង់គ្លេស។ភ្ងៀវរាប់លាននាក់ បានមកប្រមូលផ្ដុំគ្នា​ យ៉ាងច្រើនកុះករ អ្នកខ្លះងូតទឹកលេង អ្នកខ្លះអង្គុយជជែកគ្នាលេង ពីការប្រកួតកីឡាអូឡាំពិក​​ ដែលនឹងបើកការប្រកួត នៅថ្ងៃទី ២៧​​ ខាងមុខនេះ៕

ដោយ៖ សារិនប្រភព៖​ dailymial