កាលពីព្រឹកថ្ងៃទី ៤ ខែកញ្ញា កន្លងទៅនេះ ប្រជាពលរដ្ឋ ដែលឆ្លងកាត់តំបន់ Jing ប្រទេសចិន សុទ្ធតែបានជួបប្រទះនូវភាពភ្ញាក់ផ្អើលមួយ ពេលដែលបានឃើញ មាននារីវ័យក្មេងម្នាក់ អង្គុយនៅលើដំបូងអាគារ នៃមន្ទីរពេទ្យ កែសម្ផស្សមួយ។

បើតាមសំដីរៀបរាប់ប្រាប់ពីប្រជាពលរដ្ឋ នៅម៉ោងប្រហែល ១០ ព្រឹក នារីម្នាក់នេះ បានធ្វើដំណើរមកដល់មន្ទីរពេទ្យ។ ក្រោយពីមានការប្រកែកសំដីគ្នាជាគ្រូពេទ្យ នាងចាប់ផ្តើមមានកំហឹង ហើយបានជំនះ ការឃាត់ឃាំង ពីក្រុមសន្តិសុខការពារ ដើរតម្រង់ទៅលើដំបូង អាគារមន្ទីរពេទ្យតែម្តង។

/

បន្ទាប់ពីទទួលបានដំណឹងនេះ ខាងប៉ូលិសក៏បានប្រញាប់ប្រញាល់មកដល់កន្លែងកើតហេតុ ហើយធ្វើការចរចារ និយាយលួងលោម ដើម្បីរកវិធីចូលទៅក្បែរនាង។ មុនដំបូង នាងបានសំរេចចិត្តថានឹងលោតសម្លាប់ខ្លួនហើយ ប៉ុន្តែបន្ទាប់ពីបានស្តាប់ការស្រាយបញ្ជាក់ ពន្យល់រួចមក នាងក៏បោះបង់គំនិតនេះចោលវិញ។

/

អ្នកទទួលខុសត្រូវ របស់មន្ទីរពេទ្យកែសម្ផស្ស កន្លែងដែលនាងចង់កែសម្ផស្សនេះបានឲ្យដឹងថា កាលពីពាក់កណ្តាលឆ្នាំមុន នាងបានមកកាន់មន្ទីរពេទ្យ និងធ្វើការវះកាត់ពង្រីកដើមទ្រូង។ ប៉ុន្តែ ដំណើរការនៃការវះកាត់នេះ មិនទទួលបានជោគជ័យ។

/

អ្នកទទួលខុសត្រូវនោះ បានបន្តទៀតថា: “ មុននឹងធ្វើការវះកាត់កែសម្ផស្ស ពួកយើងបានប្រកាសប្រាប់ពី លទ្ធភាពហានិភ័យ នៃការវះកាត់នេះ ឲ្យដឹងមុនរួចហើយ។ ក្រោយពីបញ្ហានេះបានកើតឡើង ខាងយើងខ្ញុំ ក៏បានប្រគល់ប្រាក់ឲ្យវិញ គ្រប់ចំនួនផងដែរ ប៉ុន្តែនាងនៅតែមិនព្រម ដោយនាងនៅទាមទារលុយសំណងបន្ថែម លើជម្ងឺចិត្ត ដ៏ច្រើនហួសហេតុមួយ។ ខាងមន្ទីរពេទ្យ មិនយល់ព្រមនឹងការទាមទារនេះ ទើបធ្វើឲ្យទាំងសងខាង មានការឈ្លោះប្រកែកគ្នាឡើង ហើយនាងក៏រត់សំដៅទៅលើដំបូលអាគារ ចង់លោតសម្លាប់ខ្លួន ដូច្នេះទៅ៕

ព័ត៌មានប្លែកៗ គួរឲ្យចាប់អារម្មណ៍អាន មួយចំនួនទៀត៖

- កម្មវិធី Camera 360 បានធ្វើឲ្យ វៀតណាមមួយគ្រួសារ ខានដេកអស់មួយយប់

- ស្រីស្អាតម្នាក់ ធ្វើឲ្យដើមទ្រូង រីកធំដោយខ្លួនឯង តាមរយះការប្រើ វែកដួសបាយ

- កាសែតចិន ច្រឡំយករូបភាពក្នុងរឿងសិច មកចុះផ្សាយ ដោយគិតថាជាទិដ្ឋភាព នៃការប្រហារជីវិតអ្នកទោស

-​ បញ្ឈប់ការប្រកួតភ្លាមៗ ដោយសារតែ បង្គោលក្រហម យំខ្លាំងពេក (មានវីដេអូ)

ព័ត៌មានប្លែកៗ មិនគួរឲ្យជឿ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Soha