ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានចិន ដែលបានចេញផ្សាយកាលពីល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុឆេះរថយន្តទេសចរណ៍ដឹកអ្នកដំណើរជនជាតិអាល្លីម៉ង់មួយគ្រឿង នឹងបានសម្លាប់មនុស្ស ៦ នាក់ខណៈពេល១៤ នាក់ផ្សេងទៀតកំពុងរងរបួស។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ឆេះរថយន្តបឺសមួយនេះ បានកើតឡើងនៅជិតទីក្រុងប៉េកាំង នាវេលាម៉ោង ៨ និង ៣០នាទីព្រឹក ( ម៉ោងក្នុងស្រុកប្រទេសចិន ) បន្ទាប់ពីថយន្តបឺសមួយគ្រឿងនេះបានបុករថយន្តធុនធ្ងន់មួយ ហើយក៏បានឆាបឆេះសន្ធោរសន្ធៅតែម្តង។

លើសពីនេះទៅទៀត របាយការណ៍ដែលបានបញ្ជាក់ដោយអាជ្ញាធរក្រុង Tianjin បានអោយដឹងថា រថយន្តបឺសដែលជួបគ្រោះថ្នាក់ពាក់ស្លាកលេខក្រុងប៉េកាំងដឹកអ្នកទេស ចរអាល្លឺម៉ង់មួយក្រុមរត់តាមផ្លូវថ្នល់សំខាន់ភ្ជាប់ក្រុងប៉េកាំង និងក្រុងសៀងហៃ ។

គួររំឮកផងដែរថា ការធ្វើដំណើរសម្រាប់ក្រុមអ្នកទេសចរនេះត្រូវបានរៀបចំដោយទីភ្នាក់ងារ ទេសចរណ៍ China Youth Travel Seriver មានទីតាំងនៅក្រុងប៉េកាំង ។ គេពុំទាន់ដឹងពីអត្តសញ្ញាណពួកជនរងគ្រោះ និង ពីចំនួនពិតប្រាកដនៃអ្នកដំណើរជិះក្នុងរថយន្តនោះនៅឡើយ ។ សាក្សីទាំងឡាយនិយាយថា មនុស្សជាច្រើននាក់អាចលោតចេញ ពីរថយន្តពេលមានភ្លើងឆេះ ស្របពេលដែលករណីមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីស៕
ដោយ ៖ រិទ្ធីប្រភព ៖ Chinadaily