នៅលើទឹកដីកំណើតរបស់ Samsung និង LG, Apple បានទទួលនូវការគាំទ្រយ៉ាងច្រើន ដែលអាចនិយាយបានថា គួរឲ្យមោទនភាព។ ជាមួយនឹងការធ្វើអង្កេត ទៅលើមនុស្ស ៤៤.១៦៨ នាក់ប្រើប្រាស់ស្មាតហ្វូននៅកូរ៉េខាងត្បូង, សំណួរបានចោទសួរថា: Smartphone មួយណា ដែលធ្វើឲ្យអ្នកប្រើប្រាស់ ប្រើហើយមានអារម្មណ៍ សប្បាយ ពេញចិត្តជាងគេបំផុត?

ជាក់ស្តែង ជ័យជនះបានធ្លាក់ដល់ដៃ iPhone ពេលដែលអ្នកប្រើប្រាស់ Android ក្នុងបរិមាណដ៏ច្រើន នៅកូរ៉េខាងត្បូង ក៏មានអារម្មណ៍ថា iPhone បានបំពេញនូវតម្រូវការរបស់ពួកគេ បានល្អជាង ស្មាតហ្វូនដែលខ្លួនកំពុងប្រើ។

/

ចំនួនពិន្ទុនៃការពេញចិត្តក្នុងការប្រើប្រាស់ ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន, iPhone ទទួលបានចំនួន ៥២% ឈ្នះទាំង Samsung និង LG ដែលទទួលបាន ៥០% និង ៤៦% នៃចំនួនអ្នកប្រើប្រាស់៕

ដោយ៖ សិលាប្រភព៖ Kenh14