គ្រោះថ្នាក់ គ្រោះថ្នាក់ ពាក្យនេះមាននៅគ្រប់ទីកន្លែង ហើយធម្មតាជីវិតមនុស្សគឺមើលមិនឃើញនោះទេ វាដូចជាបុរសម្នាក់ក្នុងវីដេអូខាងក្រោមនេះ។

/Camera ដាក់ក្នុងរថយន្តកំពុងតែពេញនិយមនៅប្រទេសកូរ៉េ ហេតុនេះហើយបានជាមានវីដេអូគ្រោះថ្នាក់ចរាចណ៍ជាច្រើនដែលគេបានឃើញចេញពីកូរ៉េ។ ក្នុងវីដេអូខាងក្រោមនេះគឺជាវីដេអូដែលស្រីចំណាស់ម្នាក់អាយុ ៥៥ ឆ្នាំដែលកំពុងបើករថយន្តយ៉ាងលឿនហើយបានងោកងុយដេកលក់អំឡុងពេលបើកបរ ហើយរថយន្តបានបោលទៅបុកបុរសអាយុ ៣៨ ឆ្នាំម្នាក់ដែលកំពុងតែរើសម្ភារៈមួយចំនួនចេញពីរថយន្ត។ បុរសម្នាក់នោះបានដាច់ជើងមួយហើយបានស្លាប់ក្រោយពីការកើតហេតុប្រហែលជា ២០ នាទីដោយសារតែបាត់បង់ឈាមច្រើន។ជាមេរៀនសម្រាប់អ្នកដែលបើកបររថយន្តគួរណាបើកបរក្នុងល្បឿនកំណត់ព្រោះការបើកបរយាន្តយន្តរបស់អស់លោកអ្នកគឺជាការទទួលខុសត្រូវមួយធំណាស់ជៀសវាងការបង្កបញ្ហាដល់អ្នកដទៃហើយក៏សូមអោយបុរសដែលបានរងគ្រោះក្នុងវីដេអូនេះបានទៅដល់សុខគតិភពផង៕

ដោយ៖ នីតាប្រភពពី៖ liveleak