ស្បែកគឺជាសម្រស់ដ៏ស្អាតបំផុត សំរាប់មនុស្សគ្រប់រូប មិនថាបរុស ឬស្រ្តី នោះទេ តែងតែប្រាថ្នាចង់បាននូវស្បែកសម៉ដ្ឋ ភ្លឺរលោង តឹងណែន។ ហើយអ្វីដែលសំខាន់ជាងនេះ  ទៅទៀត គឺពួកគេឱ្យមនុស្សនៅជុំវិញខ្លួន ចាប់អារម្មណ៍ និង ទទួលបានការទាក់ទាញ។

ខាងក្រោមនេះគឺជាវិធីធម្មជាតិងាយៗ មួយចំនួនអាចជួយការពារស្បែក និងជួយឱ្យស្បែករបស់អ្នកសម៉ដ្ឋ តឹងណែន បានយ៉ាងមានប្រសិទ្ធិភាព។

/

វិធីទី១៖ សូមយកទឹកក្រូចឆ្មារ  ដុសខាតនៅលើស្បែកមុខ  និង  ករបស់អ្នក  ដោយប្រើសំឡីជូតថ្នមៗ ទុករយៈពេល ១០នាទី  បន្ទាប់មក  លាងសម្អាតស្បែកមុខ និង ក  ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ។ រួច សូមយកផ្លែត្រសក់ ចិតជាបន្ទះស្តើងៗ បិទនៅលើមុខរបស់អ្នក  ដើម្បីឱ្យស្បែកទន់ភ្លឺ និងតឹងណែន។ចំណំា៖ សូម ថែរក្សាស្បែកតាមវិធីនេះ  ជារៀងរាល់ថ្ងៃ  នឹងជួយឱ្យអ្នក  ទទួលបានស្បែកសម៉ដ្ឋ ភ្លឺរលោងដូចបំណងប្រាថ្នា។

វិធីទី២៖ សូមយកជ័រប្រទាល់កន្ទុយក្រពើ លាបនៅលើស្បែកមុខ របស់អ្នកដោយប្រើ សំឡីជូនថ្នមៗ រួចទុកវាឱ្យស្ងួត រយៈពេល ៣០នាទី បន្ទាប់មក លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ ជាការស្រេច។ចំណំា៖ សូមថែរក្សាស្បែក តាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ដង ក្នុង ១សប្តហ៍៕

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies