Microsoft បានបន្តបង្ហោះនូវវីដេអូឃ្លីបពាណិជ្ជកម្មថ្មីបំផុតមួយ ស្តីពីស្មាតហ្វូន Nokia Lumia 1020 ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8 របស់ខ្លួន។

ទិដ្ឋភាពនៅក្នុងវីដេអូ គឺជាកម្មវិធីតន្ត្រីមួយ នៅសាលារៀន។ បណ្តាអាណាព្យាបាលទាំងអស់សុទ្ធតែកាន់នៅក្នុងដៃនូវ iPhone, iPad, Galaxy S4 ដើម្បីថតនូវទិដ្ឋភាពល្អៗ ស្អាតៗ កូនរបស់ខ្លួន។ ស្ថានភាពចាប់ផ្តើម មានភាពរញ៉េរញ៉ៃ នៅពេលដែលស្រ្តីជាប្រពន្ធម្នាក់ បានដេញឲ្យប្តីរបស់ខ្លួនកាន់ iPhone ដើរទៅជិតឆាកបន្តិច ដើម្បីថតរូបកូនប្រុសរបស់ខ្លួន ឲ្យបានច្បាស់។

ក្នុងពេលនោះ ឪពុកម្តាយផ្សេងទៀត ក៏បានដណ្តើមគ្នារកទីតាំងថតដែល អាចថតបានរូបភាពច្បាស់ល្អ រៀងៗខ្លួន ដែលធ្វើឲ្យភាពរញ៉េរញ៉ៃ កើតមានពេញបន្ទុក នៅក្នុងកម្មវិធីតែម្តង។

/

ទន្ទឹមនឹងពេលនោះ មានប្តីប្រពន្ធមួយគូ បានអង្គុយយ៉ាងស្ងៀមស្ងាត់ នៅផ្នែកខាងក្រោយ។ស្រ្តីជាប្រពន្ធបាននិយាយថា ហេតុអ្វីបានជាយើងមិនទៅអង្គុយឲ្យកៀកឆាកបន្តិចទៅ? ពេលនោះប្តីបានឆ្លើយថា: ជាមួយ Lumia 1020, ពួកយើងតែងតែទទួលបាន កន្លែងអង្គុយ ដ៏ល្អបំផុត នៅក្នុងបន្ទប់ ហើយបន្ទាប់មកគាត់ក៏បើកមើលរូបភាព ដែលថតបាន ឃើញថា បើទោះពង្រីករូបឲ្យធំយ៉ាងណា រូបភាពនោះនៅតែមានភាពច្បាស់ល្អ ដដែល។

ទស្សនាវីដេអូ ដូចខាងក្រោម៖

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VExpress