ព័ត៌មានចចាមអារាមពីកូរ៉េខាងត្បូងបានឲ្យដឹងថា Samsung អាចនឹងធ្វើការបង្ហាញនូវស្មាតហ្វូនNote III តំលៃទាបមួយទៀត សំរាប់ចែកចាយនៅលើទីផ្សារដែលទើបអភិវឌ្ឍ ជាមួយនឹងឧបករណ៍គ្រឿងផ្សំថោកជាងធម្មតា។

ក្នុងនោះ ដើម្បីលក់ចេញបាននូវតំលៃថោក ក្រុមហ៊ុននឹងប្រើប្រាស់អេក្រង់ LCD ជំនួសឲ្យអេក្រង់ Super AMOLED ក្រៅពីនេះ កាមេរ៉ា ក៏បន្ថយនៅសល់ត្រឹម 8 megapixel ដែរ។

តាមប្រភពពី Atnews, Note III ប្រើប្រាស់អេក្រង់ LCD និងមានកាមេរ៉ា 8 megapixel អាចដណ្តើមបានដល់ទៅ ៣០% ចំនួននៃការនាំចេញ ដែលក្រុមហ៊ុនកំពុងធ្វើការផលិត នៅក្នុងបណ្តារោងចក្រ។

/

គំរូស្មាតហ្វូនអេក្រង់ធំ ជំនាន់ទី៣ របស់ Samsung នឹងធ្វើការបង្ហាញខ្លួននៅព្រឹត្តិការណ៍មួយនៅថ្ងៃទី០៤ ខែកញ្ញា ខាងមុខនេះ៕

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ zing