ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ពូជសត្វដាយនូស័រថ្មីមួយ ត្រូវបានរកឃើញ ​ និងដាក់ឈ្មោះតាមក្មេងស្រីតូចវ័យ​ ៩  ឆ្នាំម្នាក់​ បន្ទាប់ពីនាងបានរកឃើញផូស៊ីលសត្វ ដាយនូស័រប្រភេទថ្មីមួយនេះ   នៅតាមបណ្តោយមាត់ឆ្នេរ  នាកោះ  Isle of Wight ប្រទេសអង់គ្លេស។

width=452

គួបញ្ជាក់ផងដែរថា ក្មេងស្រីតូចវ័យទើបតែ ៩ ឆ្នាំ ជាអ្នកដែលបានរកឃើញនូវផូស៊ីលដាយនូស័រពូជថ្មីនេះ មានឈ្មោះថា Daisy Morris ។   លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ផូស៊ីល  ដែលជាពូជដាយនូស័រប្រភេទថ្មីមួយនេះត្រូវបានយកទៅរក្សាទុកនៅឯ   សារមន្ទីជាតិ  ដោយមាន  ការមើលថែទាំ  ពីសំណាក់លោក Martin Simpson ដែលជាអ្នកជំនាញខាងដាយនូស័រ ។   លោកក៏បានគូសបញ្ជាក់ផងដែរថាផូស៊ីលដាយនូស័រប្រភេទនេះ  បើតាមការអោយដឹង    វាមានជីវិតរស់នៅលើផែនដី  កាលពី១១៥ លានឆ្នាំមុនមកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា ផូស៊ីលដាយនូស័រប្រភេទថ្មីមួយនេះ មានឈ្មោះថា ' Vectidraco daisy-morrisae ' ៕

ដោយ ៖ ពិសីប្រភព ៖ spy