អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញ ផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា អ្នកវិទ្យាសាស្រ្តបានដាក់ឈ្មោះដាយនូស័រពូជថ្មីមួយ ដែលទើបតែបានរកឃើញ ដោយវាមានឈ្មោះស្រដៀងទៅនឹងលោកប្រធានាធិបតីសហរដ្ឋអា មេរិក Obama ពោលគឺ វាមានឈ្មោះ Obamadon ។

គួរបញ្ជាក់ផងដែរថា ពូជសត្វដាយនូស័រដែលទើបតែបានដាក់ឈ្មោះថ្មីមួយនេះ ត្រូវបានអ្នកវិ ទ្យាសាស្រ្តសន្មត់ថាវាមានជីវិតរស់នៅតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ខណៈពេលដែលផូស៊ីល របស់វាត្រូវបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ១៩៧៤ ភាគខាងកើត Montana ស្របពេល ដែលមកទល់នឹងពេលនេះ ទើបអ្នកវិទ្យាសាស្រ្តអាចហ៊ានសន្មត់ថា វាជាពូជដៃនូស័រប្រភេទថ្មី។
លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកវិទ្យាសាស្រ្តឈ្មោះMr Longrich បានបញ្ជាក់អោយ ដឹងថា លោកបានសំរេចចិត្តនៅក្នុងការដាក់ឈ្មោះអោយដាយណូស័រប្រភេទថ្មីនេះក្រោយការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បើមិនដូច្នេះទេ ប្រសិនបើលោក Obama ចាញ់ឆ្នោតនោះ វាអាចនឹងជាការចំអកឡកឡើយក្នុងការដាក់ឈ្មោះស្រដៀង ទៅនឹងឈ្មោះ លោក ។ ហើយបើនិយាយពីឈ្មោះ Romneydon ក៏ដូចជា Clintondon ស្តាប់ទៅវាមិនទំនងក្នុង ការដាក់ឈ្មោះអោយដាយនូស័រពូជថ្មីនេះនោះទេ ។ គួររំឭកផងដែរថា ពូជសត្វ Obamadon ក៏ ដូចជាពូជសត្វដាយនូស័រដទៃផ្សេងទៀត ត្រូវបានផុតពូជ កាលពី ៦៥ លានឆ្នាំមុន បន្ទាប់ពីមា នផ្កាយព្រះគ្រោះ ហោះមកបុកភពផែនដី៕
ដោយ ៖ រិទ្ធី ប្រភព ៖ ស្កាយ