ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស អង់គ្លេស កាលពីម្សិលមិញនេះ បានអោយដឹងថា សមាជបក្សកុម្មុយនីសចិនលើកទី  ១៨  បានបិទបញ្ចប់ជាផ្លូវការហើយ  នៅថ្ងៃទី  ១៤ វិច្ឆិកានេះដោយបានធ្វើការជ្រើសរើសគណៈកម្មាធិការម្ឈិម និងគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ។

width=470

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា ចំពោះ​ក្រុម​មេដឹកនាំ​ថ្មី​ដែល​ត្រូវ​បន្ត​ដឹកនាំ​ប្រទេស​ចិន​រយៈ​ពេល ​១០​ឆ្នាំ​ទៀត​នោះ​ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បត៏​​ស្អែក​នេះ​ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ០៨ វិច្ឆិកាមកម្ល៉េះ ពោលគឺមានរយៈពេលមួយសប្តាហ៍កន្លងផុតទៅថ្មីៗនេះ៕

width=470

ដោយ ៖ រិទ្ធីប្រភព ៖ ​English