អន្តរជាតិ ៖តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Asiaone ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មានរឿងហេតុដ៏ហួសចិត្តមួយ បានកើតឡើងដល់ថ្នាក់វាយតប់គ្នា ដាច់ស្លឹកត្រចៀក ហាក់បីដូចជា មានជម្លោះស៊ីសាច់ហុតឈាមតាំងពីណាមកអញ្ជឹង ដោយគ្រាន់តែរឿង កន្លែងអង្គុយតូចតាចតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍វាយតប់ដាច់ស្លឹកត្រចៀកមួយនេះ បានកើតឡើងកាលពីថ្ងៃ ទី ០៧ តុលា កន្លងផុតទៅថ្មីៗនេះ នៅលើរថភ្លើងក្រោមដី Guangzhou ប្រទេសសឹង្ហបុរី ខណៈពេលដែល លោកគ្រូបង្រៀនប្រុសម្នាក់វ័យ ២៨ ឆ្នាំ បានដាច់ស្លឹកត្រចៀក បន្ទាប់ពីបានវាយគ្នាយ៉ាងសាហាវជាមួយនឹងបុរសវ័យកណ្តាលម្នាក់មួយផ្សេងទៀត ដោយសារតែរឿងដណ្តើមកៅអីគ្នាអង្គុយ។
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា ភ្លាមៗនោះ ក្រុមភ្នាក់ងារមានសមត្តកិច្ច ក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសចិត្តសឿងទាំងពីរនាក់នេះជាបណ្តោះអាសន្ន ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះ សាហាវយ៉ាងណា តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone