អ្នកប្រហែលជាមិនទាន់បានឃើញថាក្រុម SNSD គួរអោយស្រឡាញ់ និងមានលក្ខណៈទន់ភ្លន់ជានារីភេទដូច្នេះនោះទេ។
ថ្មីនេះ ក្រុម SNSD បានបញ្ចេញខ្លីប របស់ All my love for you ។ នេះគឺជាចម្រៀងមួយបទដែលស្ថិតក្នុងថាសចម្រៀងជាភាសាជប៉ុន ដែលក្រុមនេះបានត្រៀមនឹងបញ្ចេញនៅពេលខាងមុខ។

នៅតែល្បីឈ្មោះថាជាក្រុមមួយក្នុងចំណោមក្រុមចម្រៀងស្រី ដែលគួរអោយស្រឡាញ់បំផុតនៅកូរ៉េខាងត្បូង ប៉ុន្ដែ ជាមួយនឹង All my love for you រួមនឹងសកម្មភាពទន់ភ្លន់របស់ក្រុមតារាចម្រៀងស្រី ក្រុម SNSD ក្នុងខ្លីបនេះ ហាក់ដូចជាប្រកបដោយភាពទាក់ទាញ និងមានភាពជានារីភេទ ជាងពេលណាៗទាំងអស់។
ថាសចម្រៀងនេះ របស់ SNSD នឹងត្រូវបានបញ្ចេញនៅថ្ងៃទី ២៦កញ្ញាខាងមុខ។
សូមទស្សនា All my love របស់ SNSD ៖
ដោយ ៖ សូរីយ៉ាប្រភព ៖ zing