អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening កាលពីថ្ងៃទី១៩ វិច្ឆិកា ម្សិលមិញនេះ បានបញ្ជាក់អោយដឹង ស្រ្តីជាឃាតករឈាមត្រជាក់ម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយឃើញថា នាងបានសម្លាប់សា្វមីជនជាតិអាល្លីម៉ង់ម្នាក់ និង ដៃគូរស្នេហាក្រោយម្នាក់ផ្សេងទៀត ដោយការបាញ់សម្លាប់នឹងកាំភ្លើងខ្លី រួចកាត់ជាចំណិត នឹងលាក់ទុកសាកសពក្នុងទូរបង្កក នៅជាន់ក្រោមដី ហាងលក់ការ៉េមរបស់នាង។
ស្រ្តីជាជនដៃដល់ Estibaliz C វ័យ ៣៤ ឆ្នាំ នៅពេលចាប់ឃាត់ខ្លួន
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាឃាតករដៃដល់រូបនោះ មានឈ្មោះថា Estibaliz C វ័យ ៣៤ ឆ្នាំជាថៅកែស្រីហាងលក់ការ៉េម Viennese ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Vienna ប្រទេសអូទ្រីស។លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថាមូលហេតុដែលបានធ្វើអោយនាង ឈានទៅដល់ថ្នាក់សម្លាប់ស្វាមីរបស់ខ្លួននោះ ក៏ដោយសារតែ បុរសជាស្វាមីមិនមានទំនួលខុសត្រូវក្នុងគ្រួសារ ស្របពេលដែលវិបត្តិហិរញ្ញវត្ថុគ្រួសារមួយនេះ បានកើតមានឡើង រីឯបុរសមា្នក់ផ្សេងទៀត ដែលត្រូវជាដៃគូស្នេហារបស់នាងក្រោយនោះ ក៏ត្រូវបានសម្លាប់ផងដែរ បន្ទាប់ពីនាងបានរកឃើញថា គេបានផិតក្បត់លួចទៅមានស្រីមួយផ្សេងម្នាក់ទៀត។
គួររំឭកផងដែរថា បន្ទាប់ពីបានរកឃើញនូវសោកនាដកម្មមួយនេះ ស្រ្តីដែលជាជនដៃដល់រូបនេះ ត្រូវបានចាប់ខ្លួន និងរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសមួយនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening