អន្តរជាតិ ៖ វាជារឿងអព្ហូតហេតុមួយ ដែលស្ទើរតែមិនគួរអោយជឿ ខណៈពេលដែលស្រ្តីម្នាក់    មានកូនភ្លោះដល់ទៅ  ៣ ដង  បន្ទាប់ពីគាត់បានផ្តល់កំណើតដល់កូនភ្លោះស្រីជាលើកទី  ៣ របស់ខ្លួន ឈ្មោះ  Rowan  និង   Isla  នេះបើយោង តាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំំព័រសារព័ត៌មានបរទេស  ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

width=425

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនេះ មានឈ្មោះ Karen Rodger វ័យ ៤១ ឆ្នាំ និងស្វាមីឈ្មោះ Colin វ័យ ៤៤ ឆ្នាំ   ជាពលរដ្ឋមកពីប្រទេស  Scotland  ពិតជាបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីស្រ្តីជាម្តាយរូបនេះ  បានប្រសូត្រនូវកូនភ្លោះស្រី មួយគូទៀតកាលពីថ្ងៃទី ២៩ ចុងខែ ឧសភា កន្លងទៅ នៅឯមន្ទីរពេទ្យSouthern General Hospital

width=423

គួររំឭកផងដែរថា លោកស្រីRodger ធ្លាប់មានកូនភ្លោះប្រុសពីរគូ ម្តងរួចទៅហើយកាលពីពេលកន្លងទៅ   ខណៈកូនភ្លោះ ប្រុសបង  មានអាយុ ១៤ ឆ្នាំ និង មានឈ្មោះ  Lewisហើយនិង Kyle   ចំណែកកូនភ្លោះប្រុស មួយគូផ្សេងទៀត ពួកគេមានវ័យ ១២ ឆ្នាំ  មានឈ្មោះ Finn និង Jude ។

width=424

លើសពីនេះ  ប្រភពសារព័ត៌មានដដែល  ក៏បានដកស្រង់សម្តីផ្ទាល់ ស្រ្តីជាម្តាយរូបនេះផងដែរថា   នាងស្ទើរតែមិនគួរអោយជឿ  ថានាងពិតជាអាចមានកូនភ្លោះជាលើកទី ៣បានពិតប្រាកដមែននោះ  ហើយបើនិយាយពីក្រុមវេជ្ជបណ្ឌិតវិញ  ពិតជាមានការលាន់មាត់ព្រមៗគ្នា ដោយបានលើកឡើងថា វាពិតជារឿងអព្ហូតហេតុមួយដែលកម្រនឹងជួបប្រទះ និងមិនធ្លាប់បានឃើញពីមុនមក ហើយករណីនេះ វាគឺជាករណីកម្រមួយនៅលើសកលលោក នោះគឺ ឧកាសនៃការមានកូនភ្លោះដល់ទៅ ៣ ដងនេះ   មានត្រឹម១ នាក់ប៉ុណ្ណោះ បើធៀបទៅនឹងមនុស្សជាង ៥ សែននាក់៕

width=419

width=419

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ