ភ្នំពេញ៖ តារាចម្រៀងសិចស៊ី កញ្ញា ប៊ុន ផៃលីន ក្រោយពីត្រឡប់ មកពីច្រៀង និងសម្តែងនៅប្រទេសបារាំង វិញមួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា យីអ៊ុនរបស់នាង ហាក់ដូចជាធ្លាក់ ចុះយ៉ាងគំហុក ខណៈដែលចំណងស្នេហ៍ ជាមួយបុរស អាណិកជនខ្មែរ-អូស្ត្រាលី ក៏ត្រូវបានផ្តាច់ការ ទាក់ទងគ្នាដែរនោះ។

ស្រពេលដែលចំណងស្នេហ៍ របស់នាង ប៊ុន ផៃលីន កំពុងតែជូបប្រទះ នូវការប្រះឆាគ្នា ថ្មីៗនេះ ស្រាប់តែធ្លាយ ព័ត៌មានមកថា ផ្ទះមួយល្វែង តម្លៃរាប់ម៉ឺនដុល្លារ មានទីតាំងនៅ ម្តុំគីឡូលេខ៧ ដែលបុរសគូ ស្នេហ៍ទិញឱ្យនោះ ឥឡូវត្រូវបាននាងលក់ យ៉ាងប្រញ៉ាប់វិញ ដើម្បីយកលុយចែកគ្នា ជាមួយសង្សារវ័យចាស់ សក់ល្បាយអាចម៌ខ្លា នោះហើយ។

ជុំវិញព័ត៌មាន លេចឮខាងលើនេះ ត្រូវបាន ប៊ុន ផៃលីន ចេញមុខប្រាប់គេហទំព័រ LookingTODAY ដោយមិនលាក់លាម ឱ្យដឹងតាមទូរស័ព្ទថា ចាស់....បង! វាជាការពិត ផ្ទះដែលខ្ញុំបានទិញនៅ នៅម្តុំគីឡូលេខ៧ គឺបានលក់ ទៅវិញហើយ...!។

ស្រីស្រស់ ប៊ុន ផៃលីន បាននិយាយបន្តថា ផ្ទះមួយល្វែងនៅម្តុំគីឡូលេខ៧ បានលក់ទៅវិញហើយ និងបានចែកលុយ គ្នាម្នាក់ពាក់កណ្តាល។ ខ្ញុំលក់ទៅវិញ បានប្រហែលជា ២ ខែមកនេះ។ ឥឡូវនេះខ្ញុំ ចង់ទិញផ្ទះនៅភ្នំពេញ។ ប្រហែលជាបោះឆ្នោត ហើយរួចរាល់ ខ្ញុំនឹងដើររកទិញផ្ទះថ្មី នៅភ្នំពេញ ។ នៅពេលដែលទិញបាន នឹងយកម្តាយរបស់ខ្ញុំ មករស់នៅជាមួយតែម្ដង។

ថ្វីដ្បិតតែ ប៊ុន ផៃលីន បានសារភាពប្រាប់ដោយត្រង់ៗ ពីការលក់ផ្ទះចែកលុយគ្នា ជាមួយនឹងប្រុសស្នេហ៍ អាណិកជនខ្មែរ-អូស្ត្រាលី វ័យជាង៥០ឆ្នាំម្នាក់នេះ ក៏ពិតមែន ប៉ុន្តែនាងមិនបាន និយាយអ្វីឱ្យច្រើន ជាងនេះទៀតទេ គឺគ្រាន់តែប្រាប់ថា នាងបានសម្រេចចិត្តហើយថា នឹងរស់នៅម្នាក់ឯងមួយរយៈ ដោយគ្មាននរណា ម្នាក់មកពាក់ព័ន្ធ ជាមួយនាង ដូចមុនទៀតឡើយ ។

គួររំឭកថា ស្រីស្រស់ ប៊ុន ផៃលីន ធ្លាប់បានទទួល កាដូពិសេស ជាផ្ទះមួយល្វែង មានកម្ពស់ពីរជាន់ ដែលមានតម្លៃ រាប់ម៉ឺនដុល្លារ ពីគូស្នេហ៍ហេងស៊យជា អាណិកជនរស់នៅ ក្រៅស្រុកម្នាក់ បន្ទាប់ពីបុរសម្នាក់នេះ បានជិះយន្តហោះឆ្លងទ្វីប ដើម្បីស្កាត់មកជួប ប៊ុន ផៃលីន នៅស្រុកខ្មែរ កាលពីពេលកន្លងទៅ៕

width=500

width=500

width=500

 

ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល