ទេសចរណ៍ក្នុងរដូវក្ដៅនៅហ្វាំងឡង់
រដូវក្ដៅនៅហ្វាំងឡង់ អនុញ្ញាតអោយប្រជាជនបានសប្បាយរីករាយជាត្រឹមតែ បីខែប៉ុណ្ណោះ គឺចាប់ពីខែមុថុនា ដល់ពាក់កណ្ដាលខែកញ្ញា។ ប៉ុន្ដែ វាគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់ការដើរលំហែកាយ។
នៅក្នុងបីខែនេះ យើងអាចដើរទេសចរណ៍ ឬលំហែកាយក្នុងតំបន់មួយចំនួន ដូចខាងក្រោម៖
ទីប្រជុំជន Aleksanterinkatu របស់រដ្ឋធានី Helsinki

ទីប្រជុំជន Aleksanterinkatu របស់រដ្ឋធានី Helsinki មានសភាពជាន់ខ្ពស់ ជាទីដែលមានវិហារ Helsinki Cathedral និងរូបសំណាក Czar Alexander II (វិរបុរសដែលមានស្នាដៃក្នុងការជម្រុញអោយប្រទេសមានជាតិនិយម និងបង្កើតនូវគោលនយោបាយ ដូចជាបង្កើតប្រាក់ Mark ឬធ្វើអោយភាសាហ្វាំងឡង់ ក្លាយជាភាសាជាតិស្មើនឹងភាសាស្វីស នៅហ្វាំងឡង់។
ក្នុងរដូវក្ដៅ នៅទីលាននេះតែងមានអ្នកទេសចរណ៍រាប់ពាន់នាក់បានមកទស្សនាជារៀងរាល់ថ្ងៃ។
ទីលានសភាជាន់ខ្ពស Senate Square
ឧទ្យាន Esplanadi ជាទីកន្លែងជួបជុំនៃប្រវត្ដិសាស្ដ្រ និងវប្បធម៌ហ្វាំងឡង់។ នៅទីនេះ មានរូបសំណាក Johan Ludwig Runeberg ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ និងជាម្ចាស់បទចម្រៀងជាតិរបស់ហ្វាំងឡង់ផងដែរ។ ក្រៅពីនេះ អ្នកក៏អាច ចូលក្រេបរសជាតិកាហ្វេនៅហាង Brasserie ឬទស្សនាការសំដែង Espa។
កោះ Suomenlina –បន្ទាយកាំភ្លើងធំការពារសមុទ្រហ្វាំងឡង់
Suomenlina មានកោះតូចៗចំនួន ៦ វាគឺជាបន្ទាយកាំភ្លើងធំការពារសមុទ្ររបស់ហ្វាំងឡង់ ដែល ត្រូវបានសាងសង់កាលពីសតវត្សទី ១៨ ដោយពេលនោះ ប្រទេសនេះ ស្ថិតក្រោមការត្រួតត្រា របស់រាជាណាចក្រស៊ុយអែត។ ពេលនេះ បន្ទាយរបស់ទីបញ្ជាការកងទ័ពជើងទឹកនៅ ក្នុងតំបន់ Suomenlina បានក្លាយជាសារមន្ទីរកងទ័ពជើងទឹករបស់ហ្វាំងឡង់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT