បើទោះជាយកឈ្នះលើ Stoke City ៣ ទល់នឹង ០ នៅក្នុងការប្រកួតដំបូងក្នុងឆ្នាំ ២០១៣ ប៉ុន្ដែ ក្រុមជើងឯក Man City នៅតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ។
មូលហេតុដំបូងគឺ របួសរបស់ Sergio Aguero។ កីឡាករខ្សែប្រយុទ្ធ ដែលមានតម្លៃខ្លួន ៣៨លាន ផោនរូបនេះ ត្រូវចាកចេញពីព្រលានបាល់ទាត់មិនយូរប៉ុន្មាន បន្ទាប់ពីបានសុតបញ្ជូលទីចុងក្រោយនៃការប្រកួត។
Man City យកឈ្នះលើ Stoke City តែត្រូវចាញ់ Man Utd ៧ពិន្ទុ
បញ្ហានេះបានកើតឡើងចំពេលដ៏សំខាន់នៃរដូវកាលប្រកួត ទន្ទឹមនឹងនេះ ការដែល កីឡាករពីរនាក់បងប្អូន ត្រកូល Toure ក៏មិនអាចបម្រើក្រុមបាល់ទាត់។ Kolo Toure និង Yaya Toure ត្រូវ ត្រឡប់មកយកចិត្តទុកដាក់លើក្រុមបាត់ទាត់ Ivory Coast ប្រកួតដណ្ដើមជើងឯកបណ្ដាប្រទេសអាហ្វ្រិក ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៦សប្ដាហ៍។
Aguero គឺជាកីឡាករដែលបានរកគ្រាប់បាល់ច្រើនបំផុត ជូន Man City នៅរដូវកាលនេះ
ជាក់ស្ដែង ជ័យជំនះកាលពីម្សិលមិញ Man City ត្រូវចាញ់ ៧ពិន្ទុ ធៀបនឹង ក្រុម Man Utdដែលបានឈ្នះគូប្រកួត ៤ ទល់នឹង ០ នៅព្រលាន របស់ Wigan ។ បែបនេះទើបមានគេនិយាយថា “Man City ឈ្នះតែមិនទាន់មានអារម្មណ៍ល្អបំផុតនៅឡើយ”។ ប៉ុន្ដែយ៉ាងណាក៏ដោយ ពួកគេក៏បានសុតបញ្ចូលទីចំនួន ៧គ្រាប់ បន្ទាប់ពីការប្រកួតចំនួន ២លើកកង្លងមកហើយការតស៊ូរបស់កីឡាករក្រុមនេះ ក៏ពិតជាគួរឱ្យសរសើរ។
ដោយ ៖ សីហាប្រភព ៖ VE