កីឡាករតំលៃខ្លួនថ្លៃបំផុតនៅលើពិភពលោក កំពុងតែមានចិត្តអន្ទះសារយ៉ាងខ្លាំងក្នុងការវិលត្រលប់ទៅលេងបាល់ជាមួយ Real នៅរដូវកាលប្រកួតថ្មីនេះ។
បើទោះជាកំពុងតែធ្វើការលំហែកាយជាមួយស្រីស្នេហ៍ Irina Shayk ប៉ុន្តែអារម្មណ៍របស់ Ronaldoពេលនេះគឺនៅតែជាមួយបាល់ទាត់ប៉ុណ្ណោះ។ CR7 បានបង្ហាញអារម្មណ៍ថា: “ខ្ញុំនឹងវិលត្រលប់មុនកាលកំនត់ដើម្បីទៅហ្វឹកហាត់ជាមួយក្លឹបវិញ។ ខ្ញុំមិនអាចរង់ចាំរហូតដល់រដូវកាលថ្មីបើកទ្វារនោះឡើយ” ។ ដូច្នេះតារាបាល់ទាត់ជនជាតិពរទុយហ្គាល់រូបនេះនឹងកាត់បន្ថយពេលវេលាលំហែកាយហើយវិលត្រលប់ទៅក្លឹបវិញក្នុងសប្តាហ៍ក្រោយ។

ថ្នាក់ដឹកនាំ Real កំពុងខិតខំក្នុងការអូសទាញខ្សែបំរើ Silva ពី Man City
តាមកាសែតអង់គ្លេសបានកំនត់ថា ថ្មីៗនេះក្លឹប Real Madrid បានដាក់សំណើ៣៥លានផោនក្នុងការទិញកីឡាករ Silva ពី Man City។ ប៉ុន្តែខាងម្ចាស់ពហុកីឡាដ្ឋាន Etihad មិនបានចាប់អារម្មណ៍នឹងសំណើរបស់ Real ឡើយ។ សព្វថ្ងៃ Man City កំពុងប្រញាប់ប្រញាល់រត់ការនូវកិច្ចសន្យាថ្មីដែលមានរយះពេល៥ឆ្នាំដែលមានទឹកប្រាក់៥២លានផោន ជាមួយកីឡាករអេស្បាញនេះ។
Man City ចោល Dzeko ព្រោះ Van Persie
ក្លឹប Man City បានរៀបចំខ្លួនជាស្រេចក្នុងការដោះដូរកីឡាករ Dzeko បូកថែមនូវទឹកប្រាក់១៥លានផោនដើម្បីយក Van Persie មក Etihad។ បើសិនជាក្លឹបកាំភ្លើងធំយល់ព្រម សំនុំឯកសារនឹងបញ្ចប់នៅក្រោយថ្ងៃទី២៧ ខែនេះ៕
ដោយ៖ សិលាប្រភព៖ 24h