Gabriela Andrews បានក្លាយជាមនុស្សអត់ធ្មេញ កែលែងឡើងក្រោយពេលដែលគាត់បានទៅរកទន្តពេទ្យខុសកន្លែង។ ការពិតទៅនេះគឺជាវិប្បដិសារីមួយរបស់ស្រ្តីអាយុ ៤៨ ឆ្នាំរូបនេះ។ គាត់បានហៅខ្លួនឯងថាជាបីសាចអត់ធ្មេញក្រោយពេលអ្វីៗបានកើតឡើង។/ដោយសារតែការធ្វើការខ្ជឺខ្ជារបស់ទន្តពេទ្យជាមួយនឹងការសម្រេចចិត្តទៅរកពេទ្យធ្មេញខុសកន្លែងនោះវាបានបន្សល់លទ្ធផលដែលធ្វើអោយគាត់ក្លាយជាមនុស្សម្នាក់ដែលអស់ធ្មេញមិនអាចដាក់ទៀតបានហើយបើមើលទៅមាត់របស់គាត់គឺគួអោយខ្លាចមែនទែន។ អ្នកស្រី Gabriela ជាអ្នកស្រុករស់នៅ Keyshan ប្រទេស អង់គ្លេស បានប្រាប់ថាពេលនេះធ្មេញរបស់គាត់គឺនៅសល់តែដំណរដែកដែលភ្ជាប់ទៅនឹងឆ្អឹង ២ ទៅ ៣ ដុំប៉ុណ្ណោះ។/កាលពី ២ ឆ្នាំមុនអ្នកស្រី Gabriela បានទៅរកពេទ្យធ្មេញមួយកន្លែងដើម្បីកែកុនធ្មេញរបស់គាត់ដែលមានបញ្ហាតែដោយសារតែពេទ្យធ្មេញទួទៅវាមានតម្លៃថ្លៃទើបគាត់សម្រេចចិត្តទៅរកពេទ្យធ្មេញឯកជនមួយកន្លែងដែលយកតម្លៃធូរថ្លៃ។ ប៉ុន្តែលុយ ៤១២៥ ផោនរបស់គាត់មិនបានធ្វើអោយគាត់មានស្នាមញញឹមស្រស់ស្អាតនោះទេ វាបែជាធ្វើអោយគាត់ក្លាយជាបីសាចទៅវិញ។ Taduesz Piotr ជាអ្នកទទួលខុសត្រូវក្នុងការធ្វើធ្មេញនេះក្រោយពេលដែលបានបំផ្លាញធ្មេញរបស់ស្រ្តីរូបនេះរួច ដោយខ្លាចគេប្ដឹងក៏បានវេចបង្វិចរត់រកសុខទៅរស់នៅប្រទេស Poland។/អ្នកស្រី Gabriela ប្រាប់ថា គាត់អស់មានជំនឿក្នុងការស់នៅប្រចាំថ្ងៃហើយ គ្រប់គ្នាថាគាត់គឺជាបីសាចជាពេសិសគឺក្មេងៗនៅរាល់ពេលដែលគាត់និយាយទៅកាន់អ្នកដទៃគឺវាពិតជាខ្មាស់អៀនខ្លាំងណាស់!យ៉ាងណាគាត់ត្រូវសន្សំលុយអោយបាន ១៥០០០ ផោនដើម្បីទិញរកស្នាមញញឹមរបស់គាត់ត្រលប់មកវិញ។

ដោយ៖ នីតាប្រភពពី៖ k14