អន្តរជាតិ ៖ តាមការអោយដឹងពីគេហំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលបានចេញផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងថា យុវតីវ័យ១៨ ឆ្នាំម្នាក់បានព្យាយាមធ្វើអត្តឃាតខ្លួនឯងដល់ទៅ ៦ ដងក្នុងរយៈពេលត្រឹមតែ ១ ខែ។

គួររំឮកផងដែរថា យុវតីវ័យ ១៨ ឆ្នាំរូបនេះត្រូវបានស្គាល់ឈ្មោះផងដែរថា Mandy (ឈ្មោះហៅក្រៅ) ស្របពេលដែលឪពុករបស់គេមានឈ្មោះថា James វ័យ ៥៨ ឆ្នាំបានស្នើសុំភ្នាក់ងារមានសមត្តកិច្ច អោយចាប់ខ្លួនកូនស្រីរបស់ខ្លួន យកទៅឃុំជាបណ្តោះអាសន្ន ដែលនេះគឺជាវិធីសាស្រ្តមួយដ៏ល្អបំផុតដើម្បីរក្សាអាយុជីវិតរបស់កូនខ្លួន។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី ហើយបើនិយាយពី Mandy វិញត្រូវបានរកអោយឃើញថា នាងមានបញ្ហាខាងសតិ ស្របពេលដែលមកទល់នឹងពេលនេះ នាងត្រូវបានគេយាមកាមយ៉ាងតឹងរឹងនៅក្នុងមន្ទីរពេទ្យ Tan Tock Seng Hospital ដែលជាមន្ទីរពេទ្យធំជាងគេទីពីរនៅសិង្ហបុរី ក្នុងគោលបំណងព្យាបាលជម្ងឺនាង ក៏ដូចជាបង្ការកុំអោយនាងទៅសម្លាប់ខ្លួនសាជាថ្មីម្តងទៀត៕
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone