ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៣ នាក់បានស្លាប់បាត់បង់ជីវិត  ខណៈ៣២ នាក់ផ្សេងទៀត   បានទទួលរងរបួសធ្ងន់  និង ស្រាល  បន្ទាប់ពីរថយន្តក្រុងផ្ទុកអ្នកដំណើរ៤៦ នាក់មួយគ្រឿង បានបើកធ្លាក់ស្ពាន  និងបោលចូលជ្រោះជ្រៅ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ​   ពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=426

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបញ្ជាក់ថា ករណីខាងលើនេះបានកើតឡើងនៅតំបន់ជ្រោះជ្រៅ gorge ប្រទេស  Montenegro  ។ យ៉ាងណាមិញ  បើយោងតាមការដកស្រង់សម្តីមន្រ្តីផ្លូវការ មកពីក្រសួងមហាផ្ទៃ លោក Rasko Konjevic អោយដឹងថា ៖ នៅក្នុងឧបទ្ទេវហេតុ  រថយន្តក្រុងបើករអិលធ្លាក់ពីលើស្ពាន  ដ៏គួរអោយរន្ធត់មួយនេះ បានបណ្តាលអោយមនុស្ស ១៣ នាក់ស្លាប់បាត់បង់ជីវិត  ខណៈ  ៣២ នាក់ផ្សេងទៀត បានទទួលរងរបួសក្នុងនោះ ៧ នាក់ រងរបួសធ្ងន់ ដែលមានការគំរាមគំហែងដល់អាយុជីវិតរាល់អ្នករងរបួសទាំងអស់ កំពុងសម្រាកព្យាបាល  នៅក្នុងមន្ទីរពេទ្យ  Podgorica ស្ថិតនៅក្នុងក្រុងធំ ជាងគេរបស់ប្រទេសនេះ។

width=419

គួររំឭកផងដែរថា កន្លែងដែលបានកើតឡើងនូវគ្រោះថ្នាក់មួយនេះ ប្រភពបញ្ជាក់ថា ជាញឹកញាប់ តែងកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍  ក៏ព្រោះតែរថយន្តទាំងនោះ បើកក្នុងល្បឿនលឿន ស្របពេលដែលតំបន់នេះ សំបូរទៅដោយផ្លូវកោង ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ