អាមេរិក៖ លោក Heroic Hugh Herr មានអាយុ ៤៣ឆ្នាំ រស់ក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ គាត់ជាជនពិការម្នាក់ ដែលគួរអោយអាណិតបំផុត។ ប៉ុន្ដែ អ្វីដែលអស្ចារ្យបំផុតសម្រាប់គាត់នោះ គឺថា គាត់អាចឡើងច្រាំងថ្មដល់ទៅកម្ពស់ 200 feet ដែលស្មើ ៦១ម៉ែត្រឯណ្ណោះ។

លោក Heroric បាននិយាយថា កាឡើងច្រាំងថ្មកម្ពស់ខ្ពស់បែបនេះ ហើយអាចទទួលបានយោគជ័យ គឺមានការលំបាកណាស់។ ប៉ុន្ដែគាត់បានគិតថា ក្នុងឆាកជីវិតរបស់គាត់ គឺចង់ធ្វើអ្វីដែលប្លែក និងមានការស្ងើចសសើរពីបណ្ដាជនទូទៅ។ គាត់បានបន្ដថា ការឡើងច្រាំងថ្មដ៏លំបាកនេះ គឺគាត់គ្រាន់តែប្រើច្រវ៉ាក់ចងភ្ជាប់គ្នាជាកង់ៗ ដែលគាត់បានធ្វើដោយខ្លួនគាត់ផ្ទាល់ និងជាពិសេស គឺឈើច្រត់ដ៏ប៉ិនប្រសព របស់គាត់តែម្ដង។
ស្របពេលជាមួយគ្នានេះដែរ ដោយឃើញមានការតស៊ូ និងចូលចិត្តធ្វើអ្វីដែលប្លែកៗ របស់លោក Heroic ដូច្នេះ ក៏មានបណ្ដាសប្បុរសជនជាច្រើននាក់ បានឧបត្ថមថវិការដល់គាត់ផងដែរ។ ជាការពិតណាស់ ក្នុងនាមយើង ជាមនុស្សដូចគ្នា ពេលឃើញមនុស្សដូចគ្នា មានការខ្វះខាតយើងត្រូវចេះជួយគ្នា ជាពិសេស កុមារកំព្រា ស្រ្ដីមេម៉ាយ និងជនពិការនេះជាដើម៕
ដោយ៖ សារិនប្រភព៖ dailymail