ព័ត៌មានអន្តរជាតិ ៖   បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា នៅឯប្រទេសអេហ្ស៊ីបឯណោះមានឧបទ្ទេវហេតុផ្ទុះបាឡុងហោះ ដែលបានសម្លាប់អ្នកទេសចរយ៉ាងហោចណាស់ ១៩ រូប។

គួរបញ្ជាក់ផងដែរថា ​ ចំនួនមនុស្សដែលបានធ្វើដំណើរលើបាឡុងហោះមួយនោះ មានសមាជិកដល់ទៅ ២១ នាក់ ខណៈពេលដែលឧបទ្ទេវហេតុមួយនេះបានកើតឡើងនៅលើអាកាសកម្ពស់ប្រមានជាង ៣០០ ម៉ែត្រ នៅក្នុងទីក្រុង Luxor ។

width=465

លើសពីនេះទៅទៀត  ប្រភពដដែលបន្ថែមថា  ការជិះបាឡុងហោះនេះ ត្រូវបានធ្វើឡើងជារឿយៗពីសំណាក់ក្រុមអ្នកទេសចរ ដើម្បីមើលទិដ្ឋភាពរួមពីលើនៃតំបន់ទាក់ទាញភ្ញៀវទេសចរដែលនៅក្នុងនោះរូមមាន ៖ ទន្លេនីល ប្រាសាទបុរាណ Karnak និង Hatshepsut ។

គួររំឭកផងដែរថា  ប្រតិបត្តិការតាមដានរុករកអ្នកបាត់ខ្លួននៅតែបន្តមានពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ខណៈពេលដែលភ្ញៀវទេសចរទាំង ១៩ នាក់នោះរួមមានដូចជា៖ ភ្ញៀវទេសចរហុងកុង ៩ នាក់ ភ្ញៀវទេសចរជប៉ុន ៤ រូប ភ្ញៀវទេសចរប៊ែលហ្ស៊ាម ២ រូប  ភ្ញៀវទេសចរអង់គ្លេស ២ រូប និងភ្ញៀវទេសចរជនជាតិបារាំង ២ រូប៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN