បន្ទាប់ពីការផ្លាស់ប្តូរជាបន្តបន្ទាប់ស្តីពី Interface ក៏ដូចជាការរចនាម៉ូត Facebook ប្រហែលជានៅមានរឿងជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីបំពេញសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ ឲ្យកាន់តែពេញចិត្តថែមទៀត។ ជាក់ស្តែង ថ្មីៗនេះ Facebook កំពុងតែចង់ធ្វើការផ្លាស់ប្តូរប៊ូតុងLike ដែលកំពុងតែប្រើរាល់ថ្ងៃនេះចេញ។ នៅមិនទាន់ច្បាស់ថា ការផ្លាស់ប្តូរនេះ វាសក្តិសមជាមួយផ្នែកខាងក្នុងរបស់ Facebook ឬក៏អត់នោះទេ ប៉ុន្តែការរចនាម៉ូតប៊ូតុង Like ថ្មីនេះ កំពុងតែទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ជាពិសេសគឺអ្នកចូលចិត្តលេង Facebook នេះតែម្តង។
/
ប៊ូតុង Like ថ្មី (ស្តាំ) ត្រូវបានរចនាម៉ូតដោយមាន logo Facebook ផ្នែកខាងក្នុង
អ្នកតំណាងរបស់ Facebook បានបញ្ជាក់ពីការនឹងមានការផ្លាស់ប្តូរប៊ូតុង Like ថ្មី ដោយបច្ចុប្បន្នប៊ូតុង Like ថ្មីនេះ កំពុងតែស្ថិតក្នុងដំណាក់កាលពិសោធសាកល្បង និងមិនទាន់ព័ត៌មានអ្វីច្រើនស្តីពីការផ្លាស់ប្តូរនេះ នៅឡើយទេ។ ឆ្លើយតបនឹងសំណួររបស់គេហទំព័រ The Next Web, អ្នកតំណាងរបស់ Facebook បានឲ្យដឹងថា: យើងខ្ញុំកំពុងតែធ្វើពិសោធ ផលិតផលថ្មីមួយចំនួន ក៏ដូចជាគំរោងផ្សេងទៀត។ សំរាប់ពេលនេះ យើងខ្ញុំ មិនទាន់មានព័ត៌មានអ្វីច្រើន ចង់ចែករំលែកទេ៕
/
ប៊ូតុង Like ចាស់ ត្រូវបានរិះគន់ថា រចនាម៉ូតសាមញ្ញពេក

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB

ប្រែសម្រួល៖ សិលាប្រភព៖ kenh14