ឥណ្ទា  ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់ទីភ្នាក់ងារសារព័ត៌មានបរទេសCNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់   មនុស្ស ៣៥ នាក់បានស្លាប់  ខណៈ  ២២ នាក់ផ្សេងទៀត​ បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បោះពួយបោលធ្លាក់ចូលទន្លេ នៅតំបន់ភ្នំ ភាគខាងជើង ប្រទេសឥណ្ឌា។

width=434

លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ លោក Anil Kumar បានអះអាងអោយដឹងថា ភ្លាមៗនោះបុគ្គលិកសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការចុះជូយអន្តរាគមន៍ ។ ក្រុមមន្ត្រីប៉ូលីសមានការព្រួយបារម្ភថា  ទឹកទន្លេអាចហូរនាំមនុស្សចាកឆ្ងាយពីកន្លែងកើតហេតុ។

គួររំឭកផងដែរថា រថយន្តក្រុងមួយនេះ  ទើបចាកចេញពីរមណីយដ្ឋានទេសចរណ៍ដោយផ្ទុកនូវមនុស្សណែនតាន់តាប់ជាខ្លាំង   ហើយបើនិយាយពីមូលហេតុ  ដែលបានបណ្តាលអោយកើតមាន ឡើងនូវសោកនាដកម្ម  មួយនេះ    មិនទាន់បានដឹងច្បាស់ នៅឡើយទេស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN