ឥណ្ឌា៖ ជារៀងរាល់ថ្ងៃ  មានកុមារឥណ្ឌាប្រមាណជា ៣,០០០នាក់ បានស្លាប់ ដោយសារតែមានជង្ងឺ  និងបរិភោគមិនគ្រាប់គ្រាន់។ នេះបណ្តាលមកពីសត្វល្អិត   បានបំផ្លាញដំណាំ ជាច្រើននៅភាគខាងជើងប្រទេសរបស់ពួកគេ។

width=456

វាគឺជារឿងធម្មតា  សំរាប់ប្រជាពលរដ្ឋឥណ្ឌា   ដែលរស់នៅក្នុងតំបន់នោះ ដោយសារតែដីដំាដំណាំនៅទីនោះ  មិនសូវមានជីជាតិ  ខ្វះប្រភពទឹក  ការថែរក្សា  និងប្រព័ន្ធបច្ចេកទេសសំរាប់សម្លាប់សត្វល្អិត  ដែលបំផ្លាញដំណាំ  ទើបធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលរងគ្រោះ ដោយសារតែខ្វះស្បៀងអាហារ និងស្លាប់បាត់បង់ជីវិត។

width=456

យោងតាមរបាយការណ៍មួយរបស់រដ្ឋាភិបាល បានចេញផ្សាយនៅក្នុងដើមឆ្នាំនេះ បានរកឃើញថា  មានកុមារឥណ្ឌាប្រមាណជា ៤២%  ដែលបរិភោគអាហារមិនគ្រាប់គ្រាន់ ហើយនេះ គឺជាបញ្ហាដ៏ធំមួយ ដែលប្រជាពលរដ្ឋឥណ្ឌា កំពុងតែប្រឈរមុខក្នុងពេលបច្ចុប្បន្ន៕

ដោយ៖ វណ្ណៈប្រភព៖ news.terra