អន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍  របស់ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយឃើញថា បានគំរាមចាប់នាងទម្លាក់ពីជាន់ទី ១១ ។

width=457

គួរបញ្ជាក់ផងដែរថា  ជនរងគ្រោះដែលជាស្រ្តីភេទពីររូប នឹងត្រូវបានគំរាមចាប់ទម្លាក់ពីជាន់ទី១១ នោះមានឈ្មោះថា  Juliana វ័យ ២៥ ឆ្នាំ និង Koh Choon Lian វ័យ ៤០ ឆ្នាំ ។ ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ    នៅឯប្រទេសសឹង្ហបុរី ។ លើសពីនេះទៅទៀតប្រភពសារព័ត៌មានដដែល  បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសចិត្តសឿង  ដែលជាជាប់ជាប់ចោទរូបនោះ    ក៏ដូចជាត្រូវជាសា្វមី  Juliana  កើតចិត្តច្រឡោតដល់ថ្នាក់គំរាមចាប់ទម្លាក់ភរិយារបស់ខ្លួន      ក៏ព្រោះតែនាងបដិសេធទៅនឹងការទារប្រាក់ចំនួន  ២០០០  ដុល្លារភ្លាមៗនោះ ក៏កើតមានជាជម្លោះតែម្តង។

ដោយឡែក  មកទល់នឹងពេលនេះ  ស្រ្តីជាភរិយាមិនត្រូវរកអោយឃើញថាមានរបួសអ្វីនោះទេខណៈពេលដែលបុរសជាស្វាមីត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន