ព័ត៌មានអន្តរជាតិ ៖ ធា្លក់ឧទ្ធម្ភាគចក្រកណ្តាលទីក្រុងឡុងដ៍ ទាំងព្រឹកព្រលឹមផ្ទុះឆេះភ្លាមៗ ខណៈពេលដែលបានសម្លាប់មនុស្សពីរនាក់ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ដែនអាកាសមួយនេះ បានកើតឡើងនៅឯ Vau-xhall ភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលបានសម្លាប់មនុស្សពីរនាក់ ពោលគឺលោក Peter Barnes វ័យ ៣៩ ឆ្នាំ ជាពីលុត និងលោក Matthew Wood ជាអ្នកអមដំណើរ

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីស ដោយបានបញ្ជូនមនុស្ស១២នាក់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានធា្លក់ចំឡានពីគ្រឿងនៅនឹងដី ហើយក៏បានផ្ទុះឆេះ។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមអោយដឹងផងដែរថាបើនិយាយពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រAgusta 109 នេះ អាចនឹងមកពីការបើកទៅបុកនឹង ប្រដាប់ស្ទួចនៅក្នុងការដ្ឋានសាងសង់អាគារខ្ពស់(Contruction Crane) ស្របពេលដែលអាកាសធាតុចុះអ័ព្ទមើលមិនឃើញនោះ ក៏បានកើតមានឡើងនូវសោកនាដកម្មមួយនេះ តែទោះជាយ៉ាងណា ករណីមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening