ផ្លែកចេក គឺជាអាហារធម្មជាតិមួយ ដែលងាយស្រួលដាំ និង សម្បូរណ៍បំផុតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ផ្លែកមិនត្រឹមតែជាអាហារ ដែលមានរស់ជាតិឆ្ងាញ់ពិសានោះទេ ផ្លែចេកក៏អាច ជួយឱ្យលោកអ្នក មានសុខភាពល្អផងដែរ។

១/ ចេកទុំ អាចជួយផ្តាច់បារី ដោយសារតែ ផ្លែមានផ្ទុកនូវសារធាតុ ជាច្រើន ដូចជា៖ វីតាមីនបេ ៦, បេ ១២, ប៉ូតាស្យូម និង ម៉ាញេស្យូម ដែលមានតួនាទីធ្វើឱ្យរាងកាយ អ្នកជក់បារី មិនញៀន នូវសារធាតុនីកូទីន ដែលមាននៅក្នុងបារី។
២/ ផ្លែចេក អាចជួយព្យាបាលជំងឺឈឺដើមទ្រូង ឬ អាការឈឺចុកណែននៅដើមទ្រូង ដោយសារតែ ក្រពះ មានផ្ទុកនូវធាតុអាស៊ីដ ច្រើនពេក ដូច្នេះ អ្នកគួរទទួលទានចេកខ្ចី ស្រស់ ឬ ចេកខ្ចី ហាលស្ងួត អាចជួយបន្ថយអាស៊ីដ ក្នុងក្រពះបាន យ៉ាងមានប្រសិទ្ធិភាព៕
ដោយ៖ វណ្ណៈប្រភព៖ dailyfitnessmagz