ពេលបច្ចុប្បន្ននេះបើនិយាយពីទូរសព្ទវិញនោះគឺ Android ដែលមានផលិតផល Samsung'sGalaxy SIII និង HTC's 1X។ ប៉ុន្ដែផលិតផលទាំងអស់នេះវាហាក់បីដូចមានតម្លៃថ្លៃគ្រាន់បើ។ចុះបើMotorola វិញ! បើនិយាយពីសម្លេង គុណភាព និងតម្លៃវិញ Motorola DEFY XT គឺជាផលិតផលមួយដែលជាជម្រើសដ៏ល្អផងដែរ។

ទូរសព្ទ Motorola មួយនេះមានតម្លៃសមល្មម ហើយអាចប្រើប្រាស់បានដូចទូរសព្ទដែលមានតម្លៃខ្ពស់មួយចំនួនផងដែរ។ ទូរសព្ទនេះគឺមានទំហំថ្ម ១,៧០០ mAh ដែលអាចប្រើប្រាស់បាន ៩១/2 ម៉ោងក្នុងការនិយាយ។ វាមាន Gingerbread ២.៣ នៃប្រព័ន្ទ OS។ លើសពីនេះគឺវាមានកាមេរ៉ា ៥ megapixel និងទំហំកញ្ចក់ ៣.៧ inches។វាគឺជាទូរសព្ទថ្មីយងាយស្រួលប្រើ មានតម្លៃសមរម្យ គឺត្រឹមតែ ៣៩៩ដូល្លារប៉ុណ្ណោះ។
នេះជាវីដេអូក្លីបដែលបង្ហាញពីអត្ថប្រយោជន៍នៃទូរសព្ទនេះ សូមចុចដើម្បីមើល និងស្ដាប់៕