អាមេរិក៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ពេលបច្ចុប្បន្ននេះ ពិតជាមានការកើនឡើងគួរអោយចាប់អារម្មណ៍ ពោលគឺគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងជារៀងរាល់ថ្ងៃ និងកើតមានពាសពេញពិភពលោក។ អ្វីដែលគួរអោយភ័យខ្លាចបំផុតនោះ គឺថា មនុស្សបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺការបើកបរ ដោយមានជាតិស្រវឹង។ 
ងាកទៅមើល សហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ មានគ្រោះថា្នក់ចរាចរណ៍មួយដែលបានកើតឡើងក្នុងទីក្រុង New Jersy គួរអោយភ័យខ្លាចបំផុត។ រថយន្ដម៉ាក កាមេរីមួយ ដែលបើកបរដោយបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនយ៉ាងលឿនក៏បានប៉ះនឹងរថយន្ដមួយគ្រឿង ហើយបានជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវ បណ្ដាលអោយរថយន្ដក្រឡាប់ ពីរ បីត្រឡប់ ដែលធ្វើអោយផ្អើលមនុស្សម្នារពេញទីក្រុង។ យ៉ាងណាក៏ដោយ ពេលកើតហេតុ គេមិនបានស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ហើយជាសំណាងល្អ អ្នកបើកបរនោះពុំមានគ្រោះថ្នាក់ដល់អាយុជីវិត។
ខាងក្រោមនេះជាវីដេអូក្លីបដែលបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍នេះ ៖
បើពិសារស្រា សូមកុំបើកបរ!
ដោយ៖ សារិនប្រភព៖ sky